គ្រប់គ្នាកំពុងរង់ចាំយ៉ាងអន្ទះសារថា តើស្រីស្អាតមកពីប្រទេសណានឹងគ្រងមកុដ Miss Universe 2019 តម្លៃ៥លានដុល្លារនោះ?

ទីបំផុត កម្មវិធីប្រកួតសម្រស់លំដាប់អន្តរជាតិ Miss Universe 2019 បានស្វែងរកឃើញរាជិនីកំពូលសម្រស់ប្រចាំកម្មវិធី និងគ្រងមកុដដ៏ថ្មីសន្លាងតម្លៃ ៥ លានដុល្លារហើយនោះគឺបានទៅលើបវរកញ្ញា ហ្សូហ្ស៊ីប៊ីនី ធុនហ្ស៊ី (Zozibini Tunzi) មកពី Eastern Cape នៃប្រទេសអាហ្វ្រិកខាងត្បូង ក្រោយការឆ្លើយនូវសំនូរបានយ៉ាងល្អប្រសើរនិងបានយកឈ្នះស្រីស្អាតតំណាងជាតិជាច្រើនលើពិភពលោក នៅវគ្គផ្តាច់ព្រ័ត្រដែលប្រព្រឹត្តទៅនៅ Atlanta ក្នុងរដ្ឋ Georgia នាព្រឹកថ្ងៃទី ០៩ ខែធ្នូ ២០១៩ (ត្រូវនឹងថ្ងៃក្នុងប្រទេសកម្ពុជា) ។

បវរកញ្ញា Miss Universe 2019 មកពីអាហ្វ្រិកខាងត្បូង ត្រូវបាននាង CATRIONA GRAY ម្ចាស់ជ័យលាភីឆ្នាំ ២០១៨ គឺជាអ្នកបំពាក់មកុដឱ្យផ្ទាល់ដៃ ជាមួយនឹងការអបអរសាទរយ៉ាងច្រើនពីមហាជន និង បវរកញ្ញាពីបណ្តាប្រទេសនានាជុំវិញពិភពលោក ៕

