ប្រទេសហ្វាំងឡង់ បានធ្វើដំណើរឆ្ពោះទៅកាន់ការតែងតាំងនាង សាន់ ណាម៉ារីន (Sanna Marin) ស្ត្រីអាយុ៣៤ឆ្នាំ ឱ្យក្លាយជានាយករដ្ឋមន្ត្រីក្មេងជាងគេបំផុតនៅក្នុងពិភពលោក។

នាង សាន់ ណាម៉ារីន បានត្រូវជ្រើសរើសជាមេដឹកនាំគណបក្សប្រជាធិបតេយ្យសង្គមដែលជាគណបក្សមានសម្លេងឆ្នោតច្រើនជាងគេ ដោយធ្វើឱ្យនាងក្លាយជាបេក្ខជនសម្រាប់តំណែងនាយករដ្ឋមន្ត្រី។ នាងបច្ចុប្បន្នធ្វើជារដ្ឋមន្ត្រីក្រសួងគមនាគមន៍។

ការតែងតាំងរូបនាងក្លាយជានាយករដ្ឋមន្ត្រី និងត្រូវធ្វើឡើងយ៉ាងយូរត្រឹមថ្ងៃទី១១ ខែធ្នូ ដើម្បីឱ្យទាន់ពេលនាងអាចជាតំណាងហ្វាំងឡង់ ទៅចូលរួមកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប នៅថ្ងៃទី១២ខែធ្នូ នៅទីក្រុងប្រ៊ុយសែល។
នាងនឹងក្លាយជានាយករដ្ឋមន្ត្រីស្រីទីបី នៃប្រទេសហ្វាំងឡង់ ដែលមានប្រជាជន៥,៥លាននាក់៕ (កែសម្រួលដោយ ៖ បុប្ផា)



