អស់​លោក​មន្ត្រី​ជំនាញអើយ អ្នកឡើងបាន​ត្រឹមបេះ ឯអ្នកប្រឡេះស៊ី ឆ្អែត?

222

ខេត្តកំពង់ស្ពឺ ​៖​ រថយន្ត​ដឹកឈើ​ផ្ទះ​​និង​គោ​យន្ត​​ដឹកឈើ​សរុប​ជាង​៤​ម៉ែត្រគូប​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ ត្រូវ​បាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​ភ្នំស្រួច​បង្ក្រាប​បាន ​ប្រគល់​អោយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ប​សេដ្ឋចាត់​ការ​នោះ តែ​ត្រូវ​បាន​លោកចាន់ មុន្នីនាថ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ប​សេដ្ឋ​ស្តីទី​ ធ្វើការ​ដោះ​លែង​រថ​យន្ត​ដឹកឈើ​នោះ​ស្ងាត់​ៗ​ទៅ​វិញ ​ដោយ​យក​លេស​ថា «មាន​លិខិត​ស្នាម​ចេញពី​ដេ​បូ​»​។

Loading...

​លោក​វរសេនីយ៍ត្រី យស ឌី​ណា មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ភ្នំស្រួច​បាន​និយាយ​ឲ្យ​ដឹង​ថា​កាលពី​ល្ងាច​ថ្ងៃ​ទី​០៦ ​ធ្នូ ឆ្នាំ​២០១៩ ត្រង់​ចំណុច​ផ្លូវ​ក្រាល​កៅស៊ូ ស្ថិត​នៅ​ក្នុងភូមិ​កណ្តាល ឃុំ​តាំង​សំរោង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​ខ​ណះ​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ល្បាត​តាម​ភូមិសាស្ត្រ​ខាងលើ​ក៏​ប្រទះ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​Kia ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 2P 8419 ដឹកឈើ​(​ប្រភេទ​គ្រឿងផ្ទះ​)​ដែល​មិន​មាន​លិខិត​ស្នាម​អ្វី​ឡើយ​(​គឺ​ឈើ​អត់​ច្បាប់​)​។​

ក្រោយបង្ក្រាប​ធ្វើការ​វាស់វែង​រួចរាល់​ហើយ បាន​ប្រគល់​វត្ថុ​តាង​ទាំងអស់​ទៅ​អោយ​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ​ផ្នែក​ប​សេដ្ឋ​ដែល​មាន​លោក ចាន់ មុន្នីនាថ នាយ​ផ្នែក​ស្តីទី​និង​មន្ត្រី​របស់​លោក​មក​ទទួលយក​ទៅ​ចាត់ការ​បន្ត​។ ​ក្រោយមក ​ស្រាប់តែ​លេចឮ​ថា លោកនាយ​ផ្នែក​ប​សេដ្ឋ​បាន​ដោះ​លែង​រថយន្ត​ដឹកឈើ​ខាង​លើ​ទៅ​បាត់​ហើយ​។​

ដោយ​ចង់បាន​ព័​ត៌​មាន​ច្បាស់ នៅ​រសៀល​ថ្ងៃ​ទី​០៨​​ ធ្នូ​ អ្នក​យក​ព័ត៌មាន​បាន​ធ្វើដំណើរ​ទៅ​កាន់​ស្នាក់​ការ ផ្នែក​រដ្ឋបាល​ព្រៃឈើ​ប​សេដ្ឋ​ ដើម្បី​ទៅ​ផ្តិត​យក​រូបភាព​មក​ផ្សព្វផ្សាយ ​តែ​មិន​បានឃើញ​រថយន្ត​ដឹកឈើ​ខាងលើ​នោះ​ឡើយ​ ឃើញ​តែ​គោ​យន្ត​កន្ត្រៃ​១​គ្រឿង​ប៉ុណ្ណោះ​ ។ ដោយ​ចង់​ដឹង​ការ​ពិត អ្នក​យក​​ព័ត៌មាន យើង​បាន​ទូរ​សព្ទ័ ទៅ​លោកចាន់ មុន្នីនាថ នាយ​ផ្នែក​បាល​ព្រៃឈើ​ប​សេដ្ឋ​ស្តីទី ពី​មូលហេតុ​នៃ​ការ​ដោះ​លែង​រថយន្ត​ដែល​ជា​វត្ថុ​តាង​នេះ ពេល​នោះ​លោក​បាន​ប្រាប់​ថា មូលហេតុ​ដែល​លោក​ដោះ​លែង​រថយន្ត​ដឹកឈើ​ខាងលើ​ដោយសារ​មានច្បាប់​ដេប៉ូ​ទើប​លោក​ឱ្យ​ត្រឡប់​ទៅ​វិញ​ ។

ទ​ង្វើ​រ​របស់​លោកនាយ​ផ្នែក​ស្តីទី​នេះ​សបញ្ជាក់​អោយ​ឃើញ​ថា​កម្លាំង​អាវុធហត្ថ​ខំប្រឹង​បង្ក្រាប ហើយ​លោក​ប្រឹង​ធ្វើការ​ដោះ​លែង​វិញ​។ បើ​តាម​ប្រភព​ច្បា​ដ់​ការណ៍​បាន​បងក​ហើប​ថា រថយន្ត​ដឹកឈើ​ខាងលើ​នេះ​ដឹក​ជញ្ជូន​ចេញពី​ឃុំ​ចំបក់ តំបន់​ឧទ្យាន​ជាតិ​គិរី​រម្យ​ឆ្លងកាត់​ស្នាក់​ការ​សង្កាត់​រដ្ឋបាល​ព្រៃឈើ នៅ​ចំបក់​និង​ខាង​បរិស្ថាន​ផង​ដែរ​ទើប​មក​ដល់​ចំណុច​បង្ក្រាប​( ស្នាក់​ការ​សង្កាត់​គិរី​វ័​ន្ត​)​។

មានការ​លើក​ឡើង​ថា​សង្ស័យ​លោកនាយ​សង្កាត់​ទាំង​២​និង​លោក ចាន់ មុន្នីនាថ បាន​សើម​មាត់​សើ​មក​ពី​ម្ចាស់​ឈើ​ហើយ​បានជា​បណ្តោយ​អោយ​មានការ​ចរាច​ណ៍​ឈើ​បែប​នះ​ហើយ​អ្វី​ដែល​មហាជន​ចង់​ដឹង​បំផុត​គឺ​ការ​លួច​ដោះ​លែង​ស្ងាត់​ៗ​បែប​នេះ ប្រៀបដូចអ្នកឡើងបានត្រឹមតែបេះ ឯអ្នកប្រឡេះ​បានស៊ី? មានការ​បង្ហើប​ផង​ដែរ​ថា​គ្មាន​ឈើ​ច្បាប់​ឯណា​ដឹក​ចេញពី​តំបន់ហាមឃាត់​នោះ​ទេ ម្យ៉ាង​ក៏​គ្មាន​ក្រុមហ៊ុន​អារឈើ​ទៀត​ដែរ​ នៅ​កំពង់ស្ពឺ​នេះ ។