ទិវាប្រមូលផលដំណាំអំពៅស្ករឆ្នាំ​២០១៩ (មានវីដេអូ​)

ខេត្តស្វាយរៀង​៖ លោក​ខាន់ សំ​បាន ប្រធាន​នាយកដ្ឋាន​ការពារ​ដំណាំ​នៃ​អគ្គនាយកដ្ឋាន​ក្រសួងកសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់​និង​នេសាទ​បាន​មាន​ប្រសាសន៍​ថា កម្រិត​ជាតិ​ស្ករ​១០CCS​នៅ​ឆ្នាំ​២០១៩​នេះ អំពៅស្ករ​បាន​ធ្លាក់​ចុះ​តម្លៃ​ក្នុង​១​តោន​នៅ​ត្រឹមតែ​៣២​ដុល្លារ បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​២០១៦-២០១៧ អំពៅស្ករ​ក្នុង​១​តោន​តម្លៃ​៤០​ដុល្លារ ហើយ​ការ​ធ្លាក់​ចុះ​តម្លៃ​នេះ​គឺ​មូលហេតុ​នៃ​ការ​ធ្លាក់​ចុះ​ជាស​កល​មិន​ពាក់​ព​ន្ធ័​នយោបាយ​ទេ​។

Loading...

លោក​មាន​ប្រសាសន៍​បែប​នេះ​នៅ​ពេល​លោក​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរ​សារ​ទរ​ទិវា​ប្រមូល​ផលដំណាំ​អំពៅស្ករ​នៅ​ភូមិ​ត្រពាំង​តា​អី​ឃុំ​ព្រៃ​តា​អី ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង​នា​ព្រឹក​ថ្ងៃ​ទី​៩ ធ្នូ ឆ្នាំ​២០១៩​។​បច្ចុប្បន្ន​រោងចក្រ​ស្ករអំពៅ​វៀតណាម​ក្នុង​ខេត្ត​តៃ​និ​ញ​បាន​បិទទ្វារ​អស់​៣​រោច​ក្រ​ហើយ​។

ក្នុង​ឱកាស​នោះ​ដែរ ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​ថា​ច់ រតនា ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ​ខេត្ត​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​ម៉ែ​ន វិបុល អភិបាលខេត្ត លោក​អភិបាលស្រុក​ស្វាយ​ទៀប មន្ត្រី​សាលាខេត្ត ក្រុមប្រឹក្សា​ឃុំ និង​ប្រជាពលរដ្ឋ​កម្មករ​ជាង​៣០០​នាក់​។​លោក​កុយ សា​រ៉េ​ន ប្រធាន​ក្រុមហ៊ុន​អំពៅស្ករ​បាន​រាយការណ៍​ថា នៅ​ឆ្នាំ​២០១៨ មាន​ក្រុមហ៊ុន​ជា​ដៃគូ​ចុះ​កិច្ចសន្យា​អនុវត្ត​គម្រោង​មាន​១៦​ក្រុមហ៊ុន​លើ​ផ្ទៃដី​ជាង​៦​ពាន់​ហិ​កតា ក្នុងស្រុក​រមាស​ហែក ស្រុក​រំដួល​និង​ស្រុក​ស្វាយ​ទាប​។ ដើម្បី​អភិវឌ្ឍន៍​លើ​ដំណាំ​កសិកម្ម​និង​កសិឧស្សាហកម្ម​រួម​មាន​ដំណាំ​អំពៅស្ករ​, ដំឡូង​មី​, ឪឡឹក​, ល្ង​, ល្ពៅ និង​ស្រូវ​។​ដោយ​មានការ​ជួយ​ផ្តល់​ទុន​វិនិយោគ​ពី​រោងចក្រ​អំពៅស្ករ​ថា​ញ់​ថា​ញ់​កុង​TCS​ខេត្ត​តៃ​និ​ញ ប្រទេស​វៀតណាម​។

លោក​កុយ សា​រ៉េ​ន បន្ត​ទៀ​ថា ក្រុមហ៊ុន​១៦​នោះ​មាន​ក្រុមហ៊ុន​ខ្មែរ​ក្នុងស្រុក​ចំនួន​៥​ក្រុមហ៊ុន​ដោយឡែក​នៅ​ស្រុក​ស្វាយ​ទាប​មាន​០៣​ក្រុមហ៊ុន​ដាំ​ដំណាំ​អំពៅស្ករ​មាន​២,១៣០​ហិ​កតា ដំឡូង​មី ២៩៥​ហិ​កតា​ស្រូវ​២៩៥​ហិ​កតា​សរុប​២,៤២៥​ហិ​កតា​។ ហើយ​នៅ​ឆ្នាំ​២០១៩​នេះ​ក្រុមហ៊ុន​មក​ធ្វើ​កិច្ចសន្យា​បន្ត​បាន​ថយ​ចុះ​នៅ​សល់​តែ​០៧​ក្រុមហ៊ុន​បើ​ប្រៀបធៀប​ឆ្នាំ​២០១៨​គឺ​ថយ​ចុះ​៩​ក្រុមហ៊ុន​។ ស្រុក​រមាស​ហែក​ក្រុមហ៊ុន​ឧស្សាហកម្ម​រមាស​ហែក​(​ក្រុមហ៊ុន​ខ្មែរ​)​ឆ្នាំ​២០១៨ ដាំ​ដំណាំ​លើ​ផ្ទៃដី​២៥០​ហិ​កតា ឆ្នាំ​២០១៩​នៅ​សល់​តែ​៩០​ហិ​កតា​។ ស្រុក​រំដួល ក្រុមហ៊ុន​ចំការ​អំពៅ​មិត្តភាព ៨៥០​ហិ​កតា​២០១៩​នេះ​ក៏​ថយ​ចុះ​ដែរ​។

លោក​កុយ សា​រ៉េ​ន បាន​អំពាវនាវ​ផង​ដែរ បន្ទាប់​ពី​ធី​ទិវា​ប្រមូល​ផលដំណាំ​អំពៅស្ករ​នេះ​និង​មានការ​ដាំ​ដុះ​និង​ថែទាំ​បន្ត​ទៀត​ហើយ​ក្រុមហ៊ុន​និង​មានការ​ជ្រើសរើស​កម្លាំង​ពលកម្ម​ចាប់ពី​៤​ពាន់​ទៅ​៥​ពាន់​នាក់​ដើម្បី​កាប់​អំពៅ​ប្រមូល​ផល​និង​ដាំ​ដុះ​ថែទាំ​បន្ត ហើយ​បើ​ប្រជា​កសិករ​មាន​ម៉ា​ស៊ី​កា​ចាប់​លើក​អំពៅ​ដាក់​រថយន្ត ឬ​ត្រាក់ទ័រ​ភ្ជួរ​ដី អាច​ជួល​ឲ្យ​ក្រុមហ៊ុន​យក​មក​ធ្វើការ​នៅ​ទី​នេះ​។

លោក​កុយ សា​រ៉េ​ន បាន​សំណូមពរ​ដល់​អាជ្ញាធរ​ថ្នាក់ដឹកនាំ​ថ្នាក់​ឃុំ​ស្រុក​ខេត្ត​មេត្តា​ជួយ​អប់រំ​ផ្សព្វផ្សាយ​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​អនុវត្ត​គម្រោង នៅ​ក្នុង​មូលដ្ឋាន​ឲ្យ​មានការ​រីក​ចំរើន​ជា​ពិសេស​សូម​ប្រជាពលរដ្ឋ​ជួយ​ការពារ​សត្វពាហនៈ​គោក្របី​កុំ​លែង​ឲ្យ​ចូល​ស៊ី​បំផ្លិចបំផ្លាញ​ផលដំណាំ​ត្រូវ​តែ​ចូលរួម​ថែទាំ​ទាំងអស់​គ្នា​។ បន្ទាប់​មក​ក៏​មាន​ពិធី​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ចំនួន​៣០០​នាក់​ក្នុង​មួយ​នាក់​ទទួល​បាន​សារុង​១ និង​ស្ករស​១​គីឡូក្រាម​៕(​កែសម្រួល​ដោយ ៖ ធីតា​)