អ្នកចម្រៀង​របាំងមុខ គ្រុឌ​កាកី បក​ស្រាយ​​បទ «​ឈឺចាប់​ពីរ​ដង​បាន​ហើយ» របស់ សាន ស្រី​ឡៃ ធ្វើ​ឱ្យ​ព្រឺ​សម្បុរ​​គ្រប់​គ្នា

កម្មវិធី​ប្រឡង​ចម្រៀង​សម័យ​ឌី​ជី​ថ​ល ប្លែក​ពី​គេ The Mask Singer Cambodia ដែល​ឧបត្ថម្ភ​ផ្តាច់មុខ​ដោយ​ក្រុមហ៊ុនទូរស័ព្ទ​ដៃ OPPO ជា​ពិសេស​គឺ​ទូរស័ព្ទ​ស៊ែ​រី​ថ្មី OPPO Reno2, OPPO Reno2 F កំពុង​ទាក់ទាញ​អ្នកចូលរួម​ទស្សនា​រាប់​ម៉ឺន​នាក់​តាម​រយៈ​កញ្ចក់​ទូរទស្សន៍ ហង្ស​មាស HDTV និង​ការ Live លើ​ផេ​ក​ផ្លូវការ​របស់​ក្រុមហ៊ុន OPPO ផង​ដែរ ។

Loading...

ពី​មួ​យស​ប្តា​ហ៍​ទៅ​មួ​យស​ប្តា​ហ៍​ទឹកដម​សំនៀង និង​ស្ទីល​នៃ​ការ​តុបតែង​ខ្លួន​របស់​កំពូល​បេក្ខជន​អ្នកចម្រៀង​របាំងមុខ​កាន់តែ​ពិសេស រួម​ជាមួយនឹង​ការ​លេងសើច បែប​កំប្លុកកំប្លែង​របស់​ពិធីករ ពិធី​ការិនី និង​គណៈកម្មការ​ពហុ​ជំនាញ​នានា បាន​ញ៉ាំង​ឲ្យ​បរិយាកាស​នៃ​កម្មវិធី The Mask Singer Cambodia ទាំងមូល​កាន់តែ​សប្បាយ​រីករាយ សើច​ចុកពោះ​តែ​ម្តង​ស្ទើ​តែ​គ្រប់​​សប្តាហ៍។

ដោយឡែក​នៅ​វគ្គ​ដំបូង សម្រាប់​ស​ប្តា​ហ៍​ទី ៤ កាលពី​យប់​ថ្ងៃ​ទី ៧ ខែធ្នូ ឆ្នាំ ២០១៩​នេះ កំពូល​បេក្ខជន​អ្នកចម្រៀង​របាំងមុខ គ្រុឌ​កាកី បាន​លើកយក​បទ​ចម្រៀង​របស់​អ្នក​នាង សាន ស្រី​ឡៃ (បាន​ចែក​ឋាន​ទៅ​ហើយ​នោះ​) ដែល​មាន​ចំណងជើង​ថា «​ឈឺចាប់​ពីរ​ដង​បាន​ហើយ​» មក​បក​ស្រាយ បាន​យ៉ាង​ពីរោះ​រណ្តំ​ចិត្ត​មិនធម្មតា ឡើង​ព្រឺ​សម្បុរ​នឹក​ដល់​រូប​អ្នក​នាង​គ្រប់​ៗ​គ្នា ធ្វើ​ឲ្យ​គណៈកម្មការ​ទាំង ៥ រូប រួម​ទាំង​ទស្សនិកជន​កោតសរសើរ​មិន​ដាច់​ពី​មាត់ រហូត​អាច​ឈ្នះ​ការ​ប្រកួត ។ ដើម្បី​ជ្រាប​ឲ្យ​កាន់តែ​ច្បាស់ សូម​ប្រិ​យ​មិត្ត​រីករាយ​ទស្សនា​វី​ដេ​អូ​ខាងក្រោម​នេះ ៖

ទន្ទឹម​នឹង​នេះ កំពូល​បេក្ខជន​អ្នកចម្រៀង​កំបាំង​មុខ ដែល​កំពុង​លេចធ្លោ និង​អាច​បន្ត​ទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដូច​គ្រុឌ​កាកី​នោះ​គឺ ស្វា​ទេព បើ​ចង់​ដឹង​ច្បាស់​សូម​ទស្សនា​ដូច​តទៅ​៖

សូម​រំឭក​ថា កម្មវិធី​ប្រឡង​ចម្រៀង​បែប Digital ដោយ​ពាក់​របាំងមុខ “The Mask Singer Cambodia” ដែល​ឧបត្ថម្ភ​ផ្តាច់មុខ​ដោយ​ក្រុមហ៊ុនទូរស័ព្ទ OPPO (OPPO Reno2, OPPO Reno2 F កាមេរ៉ា 4 Zoom ទៅ​កាន់​ក្តី​ស្រមៃ​) គឺ​តម្រូវ​ឲ្យ​បេក្ខជន​ទាំងអស់​ធ្វើការ​បិត​របាំងមុខ ទៅ​តាម​ស្ទីល​របស់​ពួក​គេ​រៀង​ៗ​ខ្លួន និង​ធ្វើការ​បង្ហាញ​សមត្ថភាព​ពិត សំឡេង​ពិត​របស់​ពួក​គេ​នៅ​លើ​ឆាក​តន្ត្រី​ដ៏​ធំ​សម្បើម​ខ្នាត​អន្តរជាតិ​ផ្សាយ​ផ្ទាល់​លើក​ដំបូង​លើ​កញ្ចក់​ទូរទស្សន៍​ហង្ស​មាស HDTV កាលពី​ថ្ងៃ​សៅរ៍ ទី​១៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ ។

ចំពោះ​ជ័យ​លា​ភី​ដែល​ឈ្នះ​ចុង​ក្រោយ​បំផុត​នឹង​ទទួល​បាន​ទឹកប្រាក់​សុទ្ធ 100,000,000 រៀល (​មួយ​រយ​លាន​រៀល​) ស្មើនឹង​ប្រមាណ​ជា ២​ម៉ឺន ៥​ពាន់​ដុល្លារ​អា​មេ​រិ​ក ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)