សហរដ្ឋអាមេរិក-កូរ៉េខាងជើង ៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំថ្លែងកាលពីថ្ងៃទី៨ធ្នូថា មេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុននឹងអាចបាត់បង់គ្រប់យ៉ាង ប្រសិនបើលោកធ្វើសកម្មភាពដោយប្រទូស្តរ៉ាយ ដែលនោះជាការបញ្ជូនសារព្រមានយ៉ាងច្បាស់មួយ ចំពោះរបបក្រុងព្យុងយ៉ាង ដើម្បីឲ្យរបបនោះបញ្ឈប់ការបង្កហេតុនានា ដូចជាការសាកល្បងនុយក្លេអ៊ែរនិងបាលីស្ទិកជាដើម។
លោកត្រាំបានចេញការព្រមាននេះតាមTWITTERខណៈប្រទេសទាំង២ បានប្រើភាសាធ្ងន់ៗដាក់គ្នា ទាក់ទិននឹងការចរចាដែលជាប់គាំង ស្ដីពីការរំសាយនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាង។ មុននេះនាថ្ងៃទី៨ធ្នូកូរ៉េខាងជើងថ្លែងថា បានធ្វើការសាកល្បងសំខាន់បំផុតមួយ នៅទីតាំងបាញ់បង្ហោះផ្កាយរណបTONGCHANG-RI ដែលនាំឲ្យមានពាក្យចចាមអារ៉ាមស្ដីពីការរៀបចំនានា សម្រាប់ការសាកល្បងថ្មីនៃមីស៊ីលរយៈឆ្ងាយ។
ទោះបីយ៉ាងណាប្រធានាធិបតីអាមេរិកក៏រំឭកដែរ ពីការសន្យារបស់លោកបន្តការទាក់ទងគ្នាតាមការទូត ជាមួយមេដឹកនាំកូរ៉េខាងជើង ដោយអះអាងថា លោកគីមជុងអ៊ុនជាអ្នកមានប្រាជ្ញាណាស់ ដើម្បីមានការប្រុងប្រយ័ត្ន។
លោកថាលោកគីមជុងអ៊ុនមានប្រាជ្ញាខ្លាំងណាស់ តែលោកនឹងបាត់បង់ច្រើនបំផុតបើធ្វើអ្វីដែលមានលក្ខណៈប្រទូស្តរា៉យ។ លោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរំសាយនុយក្លេអ៊ែរដ៏រាំងមាំមួយជាមួយខ្ញុំនៅសិង្ហបុរី។
លោកមិនចង់ឲ្យមានការលុបចោលទំំនាក់ទំនងពិសេស ជាមួយប្រធានាធិបតីអាមេរិក ឬជ្រែកជ្រែកចូលក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនាខែវិច្ឆិកាខាងមុខនេះឡើយ។ កួរ៉េខាងជើងក្រោមការដឹកនាំរបស់លោកគីមជុងអ៊ុន មានសក្ដានុពលសេដ្ឋកិច្ចធំធេង តែត្រូវរំសាយនុយក្លេអ៊ែរដូចការការសន្យា។ អូតង់ ចិន រុស្ស៊ី ជប៉ុននិងពិភពលោកទាំងមូលរួបរួមគ្នាលើបញ្ហានេះ៕ (កែសម្រួលដោយ ៖ បុប្ផា)