ប្រុស​ចាស់​យក​ស្រី​ក្មេង​ធ្វើ​ភរិយា​ជា​ប្រមុខ​នៃ​សេចក្តី​វិនាស

452

នៅ​ក្នុង​បរាភវ​សូត្រ​ប្រការ​ទី​១០​បាន​ពោលថា មនុស្ស​ចាស់​ដែល​សម្រេចចិត្ត​ជ្រើសរើស​យក​មនុស្ស​ដែល​មាន​អាយុ​ក្មេង​ជាង​ខ្លួន​មក​ធ្វើ​ជា​ស្វាមី​ឬ​ភរិយា តែង​ជួប​ប្រទះ​នូវ​ទុក្ខ​ទោមនស្ស​រាល់ថ្ងៃ ។

Loading...

នៅ​ក្នុង​សេចក្តី​នេះ​លោក​បាន​ពន្យល់​ថា ប្រសិនបើ​មនុស្ស​ប្រុស​វ័យ​ចំណាស់​ម្នាក់​បាន​ស​​​ម្រេចចិត្ត​ជ្រើសរើស​យក​ស្ត្រី​ក្មេង​មក​ធ្វើ​ជា​ប្រពន្ធ បុរស​ចាស់​នោះ​ច្បាស់​ជា​ត្រូវ​ចំណា​យ​ពេលវេលា​ច្រើន​ដើម្បី​ផ្គាប់ចិត្ត​នាង​ក្មេង ដែល​តាម​ធម្មតា​បុរស​ចាស់​មាន​ថាមពល​ឯ​ណា​ដើម្បី​បម្រើ​សេចក្តី​ត្រេកអរ​គ្រប់គ្រាន់​សម្រាប់​ភរិយា​ក្មេង​នោះ ។

នៅ​ក្នុង​ករណី​ដូច​គ្នា​នេះ​ដែរ សម្រាប់​ស្ត្រី​ចាស់​ម្នាក់​ដែល​សម្រេចចិត្ត​ជ្រើសរើស​យក​មនុ​ស្ស​ប្រុស​វ័យក្មេង​ម្នាក់​ធ្វើ​ជា​ស្វាមី ក៏​នឹង​ជួប​ទុក្ខទោមនស្ស​ច្រើន​មិន​ខុស​គ្នា​នឹង​ប្រុស​ចាស់​ដែរ ។

តែ​ទោះជា​យ៉ាងណា​ក៏​មិនមែន​ការ​សម្រេចចិត្ត​បែប​នេះ​សុទ្ធតែ​ជា​រឿង​មិនល្អ​ទាំង​អស់​នោះ​ដែរ បើ​គូស្នេហ៍​ទាំង​ពីរ​ជា​មនុស្ស​មានចិត្ត​ស្មោះ និង​ចេះ​សន្តោស​ចំពោះ​គ្នា​ពិត​ប្រាកដ​មែន នោះ​ពួក​គេ​នឹង​មាន​សុភមង្គល​អស់​មួយ​ជីវិត ។

ហេតុនេះ​ទើប​មាន​ពាក្យ​ទូន្មាន​ថា បុរស​ឬ​ស្ត្រី​វ័យ​ចំណាស់​ដែល​សម្រេចចិត្ត​ជ្រើស​យក​ស្ត្រី​ឬ​បុរស​វ័យក្មេង​ធ្វើ​ជា​ភរិយា​ឬ​ស្វាមី គឺជា​ប្រមុខ​នៃ​សេចក្តី​វិនាស ។ ដោយសាន សារិន