បងប្អូន​មហាសេដ្ឋី​ម្ចាស់​ក្រុមហ៊ុន BMW ​​ថា ​ជីវិត​ពួក​គេ​ក៏​មានការ​លំបាក​ដែរ !

197

អ្នកស្រី ស៊ូ​សាន ក្លា​ថេ​ន (Sussane Klatten) និង​លោក ស្ទេ​ហ្វា​ន ឃ្វាន់ (Stefan Quandt) ដែល​ជា​បងប្អូន​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ និង​ជា​ម្ចាស់​កម្មសិទ្ធិ​ពាក់កណ្តាល​នៃ​ភាគហ៊ុន​ទាំងអស់​របស់ BMW AG បាន​ឲ្យ​ដឹង​ថា អ្នក​ដទៃ​មិន​យល់​ពី​សម្ពាធ​នៃ​ការ​ទទួល​បាន​ទំនួល​ខុស​ត្រូវ និង​ការ​គ្រប់គ្រង​កេរ្តិ៍​មរតក​ទេ ។
អ្នកស្រី ក្លា​ថេ​ន បាន​បន្ត​ថា មនុស្ស​ជា​ច្រើន​គិត​ថា​ពួក​យើង​តែងតែ​អ​ង្អុ​យ​លើ​នាវា​នៅ​សមុទ្រ​ណាមួយ តែ​ការ​ដើរតួ​ជា​អ្នក​ការពារ​ទ្រព្យសម្បត្តិ​ក៏​សម្បូរ​ទៅ​ដោយ​ទុក្ខ​លំបាក​ដែរ ។

Loading...

អ្នកស្រី​គឺជា​មហាសេដ្ឋី​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​លេខ​ពីរ​ប្រចាំ​ប្រទេស​អា​ល្លឺ​ម៉​ង់ និង​មានទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ ១៨.៦ ប៊ី​លាន​ដុល្លារ ។ ក្រៅពី​នេះ​ហើយ អ្នកស្រី​ក៏​បាន​បង្កើត​ក្រុមហ៊ុន Altana AG និង SGL Carbon SE ទៀត​ផង ។

លោក ឃ្វាន់ វិញ​មានទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ ១៥.៥ ប៊ី​លាន​ដុល្លារ និង​មាន​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន Logwin និង Heel ហើយ​លោក​បាន​បន្ត​ថា កត្តា​ដែល​ជំរុញ​បងប្អូន​ទាំង​ពីរ​នេះ​ឲ្យ​បន្តដំណើរ​ទៅ​មុខ​គឺ​មិនមែន​លុយ​ទេ តែ​គឺ​តួនាទី​ក្នុង​ការ​រក្សា​ការងារ​ក្នុង​ប្រទេស​អា​ល្លឺ​ម៉​ង់​ទៅ​វិញ ។

អ្នក​ទាំង​ពីរ​ធ្លាប់​ជួប​ប្រទះ​ការ​លំបាក​យ៉ាងច្រើន​ពេល​ដើរតួ​យ៉ាង​សំខាន់​នេះ​ក្នុង​វ័យក្មេង ដូច​ជា​លោក​ឃ្វាន់​ជាដើម​ដែល​ទទួល​បាន​តំណែង​ជានា​យក​មួយ​រូប​របស់ BMW នៅ​អាយុ ៣០ ឆ្នាំ ។ លោក​បាន​និយាយ​ថា​ពេល​នោះ​លោក​គ្រាន់តែ​ធ្វើការ​ប៉ុន្មាន​ឆ្នាំ​ជា​អ្នកគ្រប់គ្រង​ផលិតផល​នៅ​កន្លែង​ណាមួយ ឬ​រៀន​ស្ថាបត្យកម្ម​ប៉ុណ្ណោះ ។

លោក​បាន​ចែករំលែក​ទៀត​ថា លោក​មិន​ដែល​គិត​ថា​លោក​នឹង​បង្ហាញ​អ្នក​ដទៃ​ពី​សមត្ថភាព​របស់​លោក​ឡើយ ។ ផ្ទុយ​មក​វិញ លោក​តែងតែ​ជួប​ការ​មិន​ជឿ​ទុកចិត្ត​លើ​ខ្លួនឯង​ទៅ​វិញ ។ សម្រាប់​អ្នកស្រី ក្លា​ថេ​ន បាន​បន្ថែម​ដែរ​ថា សង្គម​ដែល​យុត្តិធម៌​ជា​សង្គម​ដែល​អនុញ្ញាត​ឲ្យ​មនុស្ស​ចាប់​ឱកាស​ដោយ​យោង​ទៅ​តាម​សមត្ថភាព​របស់​ខ្លួន ៕