របស់​ខ្លះ​ សូ​ម្បី​តែ​មហាសេដ្ឋី​ក៏​មិន​មាន​សមត្ថ​ភាព​ទិញ​ដែរ !

461

សេដ្ឋី​ទូទៅ​ប្រហែលជា​មាន​សមត្ថភាព​ទិញ​ផ្ទះ​វីឡា ឬ​បង់ថ្លៃ​សិក្សា​នៅ​សាលា​ល្អ​ៗ​ឲ្យ​កូន​ៗ ប៉ុន្តែ​មាន​ផលិត​​​ខ្លះ​ទៀត ​ក៏​ពួក​គេ​មិន​ទាន់​មាន​សមត្ថភាព​ទិញ​បាន​ដែរ ។ ព្រោះតែ​សព្វ​ថ្ងៃនេះ ការ​ចាយវាយ​ប្រចាំ​ថ្ងៃ​មានការ​កើនឡើង​ឥត​ឈប់​ឈរ​ទូ​ទាំង​ពិភពលោក ដូច្នេះ​មាន​តែ ១ លាន​ដុល្លារ​គឺ​មិន​គ្រប់គ្រាន់​ក្នុង​ការ​រស់នៅ​ជីវិត​ដែល​ស្តុកស្តម្ភ​ឡើយ ។

Loading...

ខាងក្រោម​នេះ គឺជា​របស់​មួយ​ចំនួន​ដែល​មហាសេដ្ឋី​ទូទៅ​នៅ​មិន​ទាន់​មាន​សមត្ថភាព​ទិញ​នៅឡើយ​៖
១-នាវា​សមុទ្រ​មួយ​ចំនួន​៖
នាវា​សមុទ្រ​ដែល​មាន​ម៉ូ​ដ​ចាស់​ៗ​មួយ​ចំនួន​អាច​មាន​តម្លៃ​ដល់​ទៅ​ខ្ទង់លាន​ដុល្លារ​ឯណោះ ដូច​ជា​នាវា​សមុទ្រ​មួយ​ដែល​ត្រូវ​បាន​ផលិត​ក្នុង​ឆ្នាំ ២០០២ និង​ជួសជុល​ក្នុង​ឆ្នាំ ២០១៥ ដែល​មាន​តម្លៃ​ដល់​ទៅ ១.៣ លាន​ដុល្លារ​ជាដើម ឬ​នាវា​ដែល​ផលិត​ក្នុង​ឆ្នាំ ២០១៣ មួយ​ដែល​មាន​តម្លៃ ១៣២​លាន​ដុល្លារ ។ លើស​ពី​នេះ​ទៅ​ទៀត បើ​បូក​បន្ថែម​ប្រាក់ខែ​របស់​អ្នកធ្វើការ​លើ​នាវា ថ្លៃ​ចត សាំង និង​ថ្លៃ​ជួសជុល​ទៀត​នោះ ម្ចាស់​នាវា​ទាំងនេះ​អាច​នឹង​ត្រូវ​ចំណាយ​បន្ថែម ១០% ទៀត ឬ ១ លាន​ដុល្លារ​ប្រសិនបើ​នាវា​នោះ​មាន​តម្លៃ ១០ លាន​ដុល្លារ ។

២-យន្តហោះ​ផ្ទាល់ខ្លួន​៖
យន្តហោះ Gulfstream G650ER របស់​លោក​មហាសេដ្ឋី ជេ​ហ្វ បេ​សូ​ស (Jeff Bezos) មាន​តម្លៃ​ប្រមាណ ៦៥ លាន​ដុល្លារ ខណៈ​ដែល​មហាសេដ្ឋី ម៉ាក ឃ្យូ​បេន (Mark Cuban) ចំណាយ ៤០​លាន​ដុល្លារ​លើ​យន្តហោះ Gulfstream V របស់​លោក ។

ហើយ​ដូច​គ្នា​នឹង​នាវា​ខាងលើ​ដែរ ថ្លៃ​ប្រាក់ខែ​របស់​អ្នកបើកបរ ប្រេងឥន្ធនៈ និង​តម្លៃ​ជួសជុល​អាច​ស្មើ​ប្រមាណ១លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ។ មាន​ន័យ​ថា​អ្នក​ដែល​មាន​យន្តហោះ​ទាំងនេះ​មានទ្រព្យ​សម្បត្តិ​យ៉ាងតិច​ក៏​ពី ៥០ លាន​ដុល្លារ​ឡើង​ទៅ​ដែរ ។

៣-បន្ទប់​ការពារ​ថ្ងៃ​បញ្ចប់​នៃ​ពិភពលោក​៖
មហាសេដ្ឋី​ស្តុកស្តម្ភ​នៅ​សហរដ្ឋអាមេរិក​កំពុង​តែ​ចំណាយ​រាប់​លាន​ដុល្លារ​ដើម្បី​ទិញ​បន្ទប់​ការពារ​ថ្ងៃ​បញ្ចប់​នៃ​ពិភពលោក​នៅ​នូ​វែ​ល​សេ​ឡង់ ហើយ​បន្ទប់​ដែល​មាន​តម្លៃ​ខ្ពស់​ជាងគេ​មាន​តម្លៃ​ប្រមាណ​ជិត ២០ លាន​ដុល្លារ​ក្នុង​ការ​សាងសង់ និង​មាន​បំពាក់​ដោយ​អាង​ហែល​ទឹក រោង​ភាពយន្ត​ផ្តា​ល់​ខ្លួន កន្លែង​ហាត់ប្រាណ ឧទ្យាន​សម្រាប់​សត្វ​ឆ្កែ និង​បន្ទប់​លេង​ហ្គេ​ម​ជាដើម ៕