រក​ឯណា​បាន​! ជាវ​គ្រឿងសង្ហារិម​ប្រណីត​​បែប Classic ពី​ប្រទេស​អុីតាលី​​នឹង​ទទួល​បាន​នូវ​ការ​បញ្ចុះតម្លៃ​ដល់​ទៅ ៣០%

1077

រាជធានី​ភ្នំពេញ ៖ ការ​ជ្រើសរើស​គ្រឿងសង្ហារិម​ឲ្យ​ស័ក្តិ​សម​នឹង​គេហដ្ឋាន​របស់​លោក​អ្នកជា​រឿង​សំខាន់​សម្រាប់​សុភមង្គល​គ្រួសារ​។ ជាក់ស្តែង​ក្រុមហ៊ុន La Vigo Furniture បាន​នាំ​ចូល​គ្រឿង​សង្ហារិម​ប្រណីត​បែប Classic ពី​ប្រទេស​អ៊ី​តា​លី ក្នុង​នោះ​មាន​គ្រឿងសង្ហារិម​ជា​ឈុត​ដូច​ជា ឈុត​គ្រែ​គេង ឈុត​តុ​ទទួលទាន​បាយ ឈុត​សា​ឡុ​ង ដែល​ឈុត​នីមួយ​ៗ​ផលិត​ឡើង​ពី​ប្រភេទ​​ឈើប្រណីត មានគុណ​ភាព​ខ្ពស់ និង​ឆ្លាក់​ដោយ​ដៃ​ជាមួយនឹង​ក្បូរ​ក្បាច់រចនា​យ៉ាង​ស្រស់​ស្អាត រួម​បញ្ចូល​ជាមួយ​សន្លឹក​មាស​ភ្លឺ​ផ្លេក ដែល​ផ្តល់​នូវ​សោភ័ណ​ភាព បែប Classic ដ៏​ល្អ​ឥត​ខ្ចោះ ស័ក្តិ​សម​នឹង​គេហដ្ឋាន​របស់​លោក​អ្នក​។

Loading...

ឥឡូវនេះ​ក្រុមហ៊ុន La Vigo Furniture រៀបចំ​នូវ​ការ​តាំងពិព័រណ៍​គ្រឿងសង្ហារិម​នៅ​ផ្សារ​ទំនើប AEON Mall 1 រយៈ​ពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១០, ១១, និង​ទី១២ ខែធ្នូ ដែល​ផ្តល់​ជូន​នូវ​ការ​លក់​បញ្ចុះតម្លៃ​ពី 15% ទៅ 30% ក្នុង​ឱ​កាស Promotion Year End Sale​។ សម្រាប់​ព័ត៌​មាន​​លម្អិត​សូម​ទាក់ទង​លេខ​ ៖ 012 459 393 / 015 646 069 ។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន La Vigo Furniture ស្ថិត​នៅផ្ទះ​លេខ 238BC មហាវិថី​ម៉ៅ​សេ​ទុង សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)