តើ​ពាក្យ​ថា​ធ្វើបុណ្យ​ដើម្បី​លាង បាប​ត្រឹមត្រូវ​ទេ ?

ច្បាស់​ណាស់​ព្រះពុទ្ធ​ជា​ម្ចាស់​នៃ​យើង​ព្រះ​អង្គ​បាន​លើកយក​ទ្រឹស្តី​កម្មផល​ជា​មូលដ្ឋាន​ធំ​នៅ​ក្នុង​លទ្ធិ​ព្រះពុទ្ធ​សាសនា ។ កម្ម​គឺ​អំពើ​ដែល​មាន​ចេតនា គឺ​ការ​តាំង​ចិត្តជា​បច្ច័យ ។ បើ​គ្មាន​ចេតនា​គឺ​ការ​តាំងចិត្ត​ទេ អំពើ​ល្អ​និង​អាក្រក់​ក៏​គ្មាន​ដែរ ។ អំពើ​ទាំង​ពីរ​នេះ​ពុំ​អាច​លុបលាង ឬ​ស៊ីសង​គ្នា​បានជា​ដាច់ខាត ។

Loading...

អំពើ​ល្អ រមែង​នាំ​មក​នូវ​ផល​ល្អ អំពើអាក្រក់​រមែង​នាំ​មក​នូវ​ផល​អាក្រក់ ។ ដាំ​មៀន​បេះ​ផល​មៀន ពុំដែល​មាន​ដាំ​ដើម​ស្វាយ​បេះ​ផល​ល្មុត​ឡើយ ។

ឯការ​ធ្វើបុណ្យ​ក៏​ដូច​គ្នា លោក​មិន​ដែល​យក​កុសលកម្ម ទៅ​ទូទាត់ ស៊ីសង​គ្នា​ជាមួយ​អកុសលកម្ម​ដើម្បី​ឲ្យ​រួច​ជ្រះស្រឡះ ដូច​យើង​យក​ប្រាក់​ទៅ​សង​ជំពាក់​គេ​ឲ្យ​រួចខ្លួន​នោះ​បាន​ឡើយ ។ អកុសលកម្ម​ដែល​យើង​បាន​ប្រព្រឹត្ត យើង​ត្រូវ​តែ​ទទួលផល​អាក្រក់ ចៀស​មិន​រួច ។

ចំណែក​បុណ្យ​កុសល​ដែល​យើង​ធ្វើ គឺ​ដើម្បី​បំភ្លេច​អំពើ​ជា​អកុសល កុំ​ឲ្យ​កើត​មាន​ក្នុង​សន្តាន​ចិត្ត​តទៅ​ទៀត រួច​ព្យាយាម​សាង​អំពើ​ល្អ​តទៅ​មុខជា​និច្ច​និរន្តរ៍ ដើម្បី​សេចក្តីសុខ​សេចក្តីចម្រើន ក្នុង​បច្ចុប្បន្ន និង​អនាគតជាតិ ។ ដោយសាន សារិន