អ្នកបុណ្យ​និយម​គួរ​តាំងចិត្ត​ឱ្យ​ស្ថិត​ក្នុង​ចេតនា​ទាំង​៣

សន្តាន​ចិត្ត​ឯណា​ដែល​ជ្រះថ្លា រីករាយ ពេញចិត្ត​ក្នុង​ទ​ង្វើ​ល្អ​ផ្សេង​ៗ សន្តាន​ចិត្ត​នោះ​ឯង​ហៅ​ថា ចេតនា ។ ចេតនា​ដែល​នាំ​ឱ្យ​សម្រេច​បុណ្យ​កុសល​ដោយ​ប្រពៃ​មាន​បី​យ៉ាង​គឺ​៖

Loading...

១-​បុព្វ​ចេតនា បាន​ដល់​ចេតនា​មុន​ដំបូង​ដោយ​ការ​តាំងចិត្ត​ត្រៀម រៀបចំ​ទុកជា​មុន គឺ​ញុំា​ង​ចិត្ត​ឱ្យ​ជ្រះថ្លា​មុន​ពិធីបុណ្យ​ចូល​មក​ដល់ ។

២-​មុ​ញ្ច​ន​ចេតនា ចេតនា​កំពុង​ធ្វើ បាន​ដល់​រាល់​សកម្មភាព​ដែល​កំពុង​ប្រព្រឹត្ត​ទៅ​ក្នុង​ពិធី​កម្ម គឺ​ចាត់ចែង ខ្នះខ្នែង​ដោយ​ចិត្ត​ជ្រះថ្លា រីករាយ​ប្រពៃ​ពេក ។

៣-​បរាបរ​ចេតនា ចេតនា​ក្រោយ​ពេល​ធ្វើ​ហើយ និង​បន្តបន្ទាប់​រៀង​ទៅ បាន​ដល់​ពេល​ធ្វើ​រួច​ហើយ ក៏​រឹងរឹតតែ​ជ្រះថ្លា រីករាយ ពេញចិត្ត​នឹង​សេចក្តី​ល្អ​នោះ គឺ​មិន​មានការ​ក្តៅក្រហា​យ ស្តាយក្រោយ​បន្តិច​ណា​ឡើយ ទោះបី​តទៅ​ខាង​មុខ​ៗ​យូរអង្វែង​ទៀត ក៏​នៅ​តែ​ជ្រះថ្លា​ដដែល ។

ទាយក​ទាយិកា​អ្នក​ពេញ​នឹង​បុណ្យ​កុសល​គួរ​ញុំ​ា​ង​ចិត្ត​ឱ្យ​ដល់​ព្រម​ដោយ​ចេតនា​ទាំង​បួន​នេះ នឹង​បានជា​ប្រយោជន៍​ច្រើន​សម្រាប់​ដំណើរ​ជីវិត​ក្នុង​វាលវដ្តសង្សារ ។ ដោយសាន សារិន