ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​ទទួលផល​ចោរកម្ម

ខេត្ត​ព្រះ​សីហ​នុ ៖ នា​ថ្ងៃ​ទី​១៥ ខែធ្នូ​២០១៩ វេលា​ម៉ោង​៣​រសៀល កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ បាន​សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ទឹកថ្លា បាន​ចុះ​ល្បាត​ធ្វើ​រដ្ឋបាល​ចំហរ នៅ​ចំណុច​ភូមិ​ព្រែក​ទាល់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​។ ហើយ​បាន​ជួប​ប្រទះ​កន្លែង​ទទួលផល​ចោរកម្ម​ដែល​ជា​កម្មសិទ្ធិ​របស់ ឈ្មោះ រស់ ម៉ូត ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ដោយ​ដកហូត​ម៉ូតូ​ចំនួន​៤​គ្រឿង។

ហើយ​ម៉ូតូ​ចំនួន​០២​គ្រឿង ឈ្មោះ រស់ ម៉ូត បាន​ទិញ​ពី​ឈ្មោះ សួន វ​ណ្ណា​រិ​ទ្ធ ហៅ​ឡាក់ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​កំពង់​ចិន ឃុំ​ទឹកថ្លា ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​។ ហើយ​ក៏​បន្ត​ឆែក​ផ្ទះ​ឈ្មោះ សួន វ​ណ្ណា​រិ​ទ្ធ ដកហូត​បាន​ម៉ូតូ​ចំនួន​០២​គ្រឿង​ទៀត​ជា​ផល​នៃ​ចោរកម្ម​។ នៅ​ល្ងាច​ថ្ងៃ​ទី​១៦​នេះ​ដែរ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កសាង​សំណុំរឿង​ទៅ​តាម​នីតិវិធី​៕ ដោយ ៖ ហ៊ុយ ចាន់​ធួន