សម្តេច​តេ​ជោ​ស្នើ​ក្រសួងកសិកម្ម ក្រសួងបរិស្ថាន សិក្សា​ធនធាន​បាតសមុទ្រ​នៅ​ខេត្តកំពត ដើម្បី​អភិរក្ស

387

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ក្រសួងបរិស្ថាន ធ្វើការ​សិក្សារ​ធនធាន​បាតសមុទ្រ ដើម្បី​ធ្វើការ​អភិរក្ស​ទុកជា​កន្លែង​កម្សាន្ត​របស់​អ្នក​ទេ​ចរណ៍ ។

Loading...

ថ្លែង​ក្នុង​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ នៅ​ខេត្តកំពត កាលពី​ថ្ងៃ​ទី​២១ ធ្នូ សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា ៖«. អម្បាញ់មិញ​ខ្ញុំ​ពិតជា​មានការ​ចាប់អារម្មណ៍​ទៅ​លើ​តំបន់​នៅ​ក្រោម​សមុទ្រ ដែល​ទាក់ទង​ក្រោម​សមុទ្រ ពិសេស​នោះ​ស្នើ​សុំ​ឲ្យ​ក្រសួងកសិកម្ម​រុក្ខ​ប្រមាញ់ និង​នេសាទ ក្រសួងបរិស្ថាន​រួម​គ្នា ដើម្បី​ពិនិត្យ​មើល​ពី​ធនធាន​បាតសមុទ្រ​របស់​យើង ។ ក្នុង​នោះ​ក៏​មាន​អភិបាល​ខេត្តកំពត​តម្រូវ​ឲ្យ​មានការ​គិតគូរ​ឲ្យ​បាន​ម៉ត់ចត់​» ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា សម្តេច​តែងតែ​ធ្វើការ​ជំទាស់​ក្នុង​ការ​ចង់​ដាំ​សារាយ​នៅ​ក្នុង​សមុទ្រ​កម្ពុជា ។ អស់លោក​នៅ​តំបន់​ខេត្ត​ព្រះ​សីហ​នុ ខេត្តកំពត កែប​អាច​ដឹង​បាន​ហើយ​ថា បាន​ស្នើ​សុំ​ដាំ​សារាយ​នៅ​ក្នុង​បាតសមុទ្រ ប៉ុន្តែ​សម្តេច​បាន​សួរ​ថា ហេតុ​អី​បានជា​គេ​ចង់​មក​ដាំ​សារាយ​នៅ​សមុទ្រ​កម្ពុជា បើ​សមុទ្រ​មាន​ផ្ទៃ​ធំធេង ហើយ​មាន​កន្លែង​ប្រជា​នេសាទ​រកស៊ី​ចិញ្ចឹម​នោះ តើ​ហេតុ​អ្វី​ចង់​ដាំ? ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ថា ដោយសារ​តែ​ការ​សួរ​នេះ​បាន​ធ្វើ​ឲ្យ​រក្សា​ធនធានធម្មជាតិ​នៅ​ក្នុង​សមុទ្រ និង​បាតសមុទ្រ ។ ពិសេស​នោះ​ជាង​នេះ​ការ​ជំទាស់​មិន​ឲ្យ​ម​បូម​ខ្សាច់​នៅ​ក្នុង​ស​មុទ្រ​ផង​ដែរ ។ សម្តេច​តេ​ជោ​ក៏​បាន​ឲ្យ​ដឹង​ថា ផ្ទៃសមុទ្រ​ប្រមាណ​៧​ពាន់​ហិ​កតា​គ្រប់​ដណ្តប់​ដោយ​ស្មៅ​សមុទ្រ និង​មាន​អ្វី​ៗ​នៅ​ទីនោះ​ដែល​ចាំបាច់​ត្រូវ​យកចិត្តទុកដាក់ វា​ជា​តំបន់​ត្រូវ​ការពារ ហើយ ដើម្បី​ធានា​ថា កន្លែង​នោះ​ទេ​ក្លាយជា​កន្លែង​ទេសចរណ៍​ទាក់ទាញ​ដូច​ជា ក​ន្លែ​ងូតទឹក កម្សាន្ត​លេង​ផង​ដែរ ។ សម្តេច​តេ​ជោ ក៏​បាន​បញ្ជាក់​ថា ៖«​យើង​ក៏​អាច​ងួត​ទឹក​ទៅ​មើល​បាតសមុទ្រ​បាន​ផង​ដែរ ។ ខ្ញុំ​និយាយ​បញ្ហា​ពិសេស​នោះ​អាជ្ញាធរ​ខេត្តកំពត​តែ​ម្តង​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​នេះ ។ ការ​និយាយ​នេះ​ក៏​ជា​ការ​តាស់​តឿន​ដល់​អាជ្ញាធរ​ខេត្ត​កែប ព្រះ​សីហ​នុ ក៏​ដូច​ជា ខេត្តកោះកុង​ផង​ដែរ ក្នុង​ការ​ថែរក្សា​ធនធាន​បាតសមុទ្រ​នេះ​» ។

សម្តេច​តេ​ជោ​ក៏​បាន​លើក​ឡើង​ទៀត​ថា ប្រទេស​កម្ពុជា​យើង​ក៏​មាន​ធនធាន​ដ៏​កម្រ​ផង​ដែរ ។ ជាក់ស្តែង​បើ​យើង​ពិនិត្យ​មើល​ឲ្យ​ច្បាស់ កម្ពុជា​មិន​ពឹងផ្អែក​លើ​វិស័យ​ណាមួយ​នោះ​ទេ ។ ហើយ​យើង​ក៏​មិន​ធ្វើ​វិស័យ​ទេសចរណ៍​ដោយ​ពឹងផ្អែក​តែ​លើក​អង្គរវត្ត និង​ប្រា​ង​ប្រាសាទ​តែ​ម្យ៉ាង នោះ​ដែរ ។ ប៉ុន្តែ​ដោយសារ​តែ​យើង​មាន​សមុទ្រ ទ​ន្ល បឹង ធម្មជាតិ​ផ្សេង​ទៀត​ក៏​ទាក់ទាញ​ផ្នែក​វិស័យ​ទេសចរណ៍​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់