រូបមន្ត​ធម្មជាតិ​ដ៏​ពិសេស ជួយ​ដោះ​ស្រាយ​​បញ្ហា​ធុំក្លិន​ក្លៀ​ន​បាន

361

បញ្ហា​ធុំក្លិន​ក្លៀក​មិន​ពិបាក​នឹង​ដោះស្រាយ​ឡើយ​! ថា​តើ​រូបមន្ត​ធម្មជាតិ​អ្វីខ្លះ​ជួយ​បំបាត់​ក្លិន​ក្លៀក​មិនល្អ? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​រូបមន្ត​ធម្មជាតិ​ងាយ​ៗ ប៉ុន្តែ​មាន​ប្រសិទ្ធភាព​បំបាត់​ក្លិន​ក្លៀក​មិនល្អ​ឆាប់រហ័ស ៖

Loading...

១. ទឹកក្រូច​ឆ្មារ​ស្រស់ ៖ នោះ​ក៏​ព្រោះតែ​ក្រូចឆ្មារ​មាន​លក្ខណៈសម្បត្តិ​សម្លាប់​មេរោគ​។ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាបទឹក​ក្រូចឆ្មារ​ក្រោម​ក្លៀក​ជា​ការ​ស្រេច​។

២. ប្រេងដូង ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាបប្រេង​ដូង​ត្រង់​ក្លៀក​ឱ្យ​បាន​ពី ១ ទៅ ២ ដង​ក្នុង​មួយ​ថ្ងៃ ក្រោយ​ពេល​ងូតទឹក​រួច​។

៣. ម្ស៉ៅ baking soda ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ម្ស៉ៅ Baking soda ក្រោម​ក្លៀក​ជា​ការ​ស្រេច​។

៤. ប្រេង​ជី​អង្កាម ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាបប្រេង​ជី​អង្កាម​ក្រោម​ក្លៀក​។

៥. ទឹក​ខ្ពុរមាត់ ៖ គ្រាន់តែ​ប្រើប្រាស់​បន្ទះ​សំឡី​ជ្រលក់​ទឹក​ខ្ពុរមាត់ រួច​លាប​ត្រង់​ក្លៀក​ជា​ការ​ស្រេច​។ ទឹក​ខ្ពុរមាត់​កម្ចាត់​ពពួក​បាក់តេរី​ដែល​បង្ក​ក្លិន​ក្លៀក ហើយ​ធ្វើ​ឱ្យ​អ្នកមាន​ក្លិន​ស្រស់ស្រាយ​ក្នុង​រយៈពេល​យូរ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)