នាវា​​២​គ្រឿង​ដឹក​ភ្ញៀវ​ចម្រុះ​ជាតិ​សាសន៍​ជិត​៦​ពាន់​ចូល​ចត​កំពង់​ផែ​ខេត្ត​ព្រះ​សីហ​នុ

245

ខេត្ត​ព្រះ​សីហ​នុ ៖ នាវា​ទេសចរណ៍​បរទេស​ចំនួន​២​គ្រឿង​បាន​ចូល​ចត​កំពង់​ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ ជា​បន្តបន្ទាប់​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៩​នេះ​។

Loading...

សមត្ថកិច្ច​នគរបាល​អន្តោ​ប្រវេ​សន្ត៍​ច្រក​កំពង់​ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា នាវា​ទី​១-​ដឹក​ភ្ញៀវ​ទេសចរណ៍​ចម្រុះ​ជាតិ​សាសន៍​ចំនួន​២.៨២៥​នាក់​មក​ទស្សនា​ប្រទេស​កម្ពុជា​រយៈពេល​មួយ​ថ្ងៃ ។ នាវា​នេះ​មាន​កង​នាវិក​ចំនួន​១០៦៨​នាក់ ចេញដំណើរ​មក​ពី​ប្រទេស​វៀតណាម ចូល​មក​កម្ពុជា និង​ចាកចេញ​បន្ត​ទៅ​ប្រទេស​ថៃ​ទៀត​នៅ​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ដដែល​។ នាវា​ទី​២-​ឈ្មោះ COSTA FOTUNA មាន​បណ្តោយ​២៧២,១៥​ម៉ែត្រ និង​ទទឹង​៣៥,៥០​ម៉ែត្រ ដឹក​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​ចំនួន​៣០៥៨​នាក់ ក្នុង​នោះ​មាន​ស្រី​១.៦៧៧​នាក់ ចេញដំណើរ​មក​ទស្សនា​ប្រទេស​កម្ពុជា​រយៈពេល​មួយ​ថ្ងៃ​ដូច​គ្នា ។ នាវា​នេះ​មាន​កង​នាវិក​ចំនួន​៩៧៨​នាក់ ធ្វើ​ដំណើរ​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា និង​ចាកចេញ​បន្ត​ទៅ​ប្រទេស​សិង្ហ​បុរី​ទៀត​​កាលពី​​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ដដែល​។

តាម​ប្រភព​ខាងលើ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ឱកាស​នៃ​ការ​ចូល​ចត​របស់​នាវា​ទាំង​២​ខាងលើ​នេះ ភ្ញៀវ​ទេសចរ​បាន​ធ្វើ​ដំណើរ​ចេញ​ទៅ​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា​នៅ​តាម​តំបន់ឆ្នេរ​និង​តាម​ទីប្រជុំជន​ផ្សារ ដើម្បី​ឈ្វេងយល់​ពី​វប្បធម៌ និង​ប្រពៃណី​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕ (​កែសម្រួល​ដោយ ៖ ធីតា​)