ហេតុផល​ដែល​ជីវិត​មនុស្ស​នៅ​លីវ កាន់​តែ​សប្បាយចិត្ត

ការ​ដែល​រស់នៅ​ក្នុង​ជីវិត​នៅ​លីវ​អាច​ជា​រឿង​មួយ​គួរ​ឲ្យ​ខ្លាច ប៉ុន្តែ​វា​ក៏​អាច​ជា​ផ្នែក​មួយ​នៃ​ភាព​ផ្សង​ព្រេង និង​បង្កើត​ភាព​រីករាយ​ដល់​ជីវិត​ផង​ដែរ​។ វា​អាច​នឹង​មានរឿង​ល្អ​ជាង​សេចក្តី​ស្រឡាញ់​ចំពោះ​ខ្លួនឯង និង​រីករាយ​ក្នុង​ជីវិត​ជា​អ្នក​នៅ​លីវ​ទៅ​ទៀត​។​ខាងក្រោម​នេះ​គឺជា​ហេតុផល​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ជីវិត​អ្នក​នៅ​លីវ​កាន់តែ​សប្បាយចិត្ត​៖

Loading...

១-​អ្នក​នឹង​រៀន​ពី​របៀប​ស្រឡាញ់​ខ្លួនឯង ៖ អារម្មណ៍​ស្រឡាញ់​នរណា​ម្នាក់​គឺជា​រឿង​ល្អ ប៉ុន្តែ​ដើម្បី​សប្បាយចិត្ត អ្នក​ត្រូវ​តែ​រៀន​ពី​របៀប​ស្រឡាញ់​ខ្លួនឯង​ជា​មុន​សិន​។ អាយុកាល​នៃ​ការ​នៅ​លីវ​របស់​អ្នកមាន​ន័យ​ថា អ្នក​ត្រូវ​តែ​ស្វែង​យល់​អំពី​ខ្លួនឯង​ដែរ​។ ចូរ​ចំណាយពេល​ដើម្បី​ណាត់ជួប​ខ្លួនឯង ស្វែង​យល់​អំពី​ខ្លួនឯង ផ្តល់​មោទនៈភាព​ចំពោះ​ខ្លួនឯង និង​សិក្សា​អំពី​រឿង​ថ្មី​ៗ​អំពី​ខ្លួនឯង​ដែរ​។

២-​មិនសូវ​ខ្វល់​អំពី​រឿង​អតីតកាល ៖ វា​អាច​នឹង​ត្រូវការ​ពេល​ច្រើន​ទើប​អាច​បំភ្លេច​រឿង​ចាស់​បាន​ដោយសារ​តែ​ការ​បាក់ទឹកចិត្ត​លើ​រឿង​មួយ​ចំនួន​តែ​ម្តង​។ ប៉ុន្តែ​ការ​ចំណាយ​ពេលវេលា​នៅ​តែ​ម្នាក់ឯង​ក៏​អាច​ជា​រឿង​មួយ​ល្អ​ដែរ ព្រោះ​វា​ធ្វើ​ឲ្យ​អ្នក​អាច​បំភ្លេច​នរណា​ម្នាក់​បន្តិច​ម្តង​ៗ​បាន​។

៣-​អ្នក​នឹង​រីករាយ​កាន់តែ​ខ្លាំង​សម្រាប់​មនុស្ស​ជា​ច្រើន​ដែល​នៅ​ក្នុង​ជីវិត​អ្នក ៖ នៅ​ពេល​យើង​មាន​ស្នេហា ពេល​ខ្លះ​យើង​អាច​នឹង​មិន​ខ្វាយខ្វល់​អំពី​អ្នក​ដទៃ​ដែល​នៅ​ជុំវិញ​ខ្លួន​យើង​បាន​។ យើង​អាច​នឹង​បាត់បង់​ការ​ទំនាក់ទំនង​ជាមួយ​មិត្តភក្តិ ឬ​ក្រុម​គ្រួសារ ដោយសារ​តែ​រវល់​នឹង​មនុស្ស​ពិសេស​។ វា​មិនមែន​ជា​រឿង​ល្អ​ឡើយ​។ ដូច្នេះ​ការ​នៅ​លីវ​គឺ​នឹង​ធ្វើ​ឲ្យ​អ្នក​ប្រើ​ជីវិត​គ្រប់យ៉ាង​នៅ​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន​កាន់តែ​ល្អ និង​រីករាយ​កាន់តែ​ខ្លាំង​។

៤-​អ្នក​អាច​ណាត់ជួប​នរណា​ក៏​បាន ៖ នៅ​ពេល​អ្នក​នៅ​លីវ អ្នក​អាច​ណាត់ជួប ឬ​គេង​ជាមួយ​នរណា​ក៏​បាន​ទៅ​តាម​ចិត្ត​ចង់​។ ប៉ុន្តែ​ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន​ផង​។ ក្រៅពី​នេះ អ្នក​ក៏​អាច​ប្រើ​ពេលវេលា​ស្វែង​យល់​នរណា​ម្នាក់​ដែល​អ្នក​គិត​ថា​ល្អ​ចំពោះ​ខ្លួនឯង​ផង​ដែរ​។

៥-​អ្នក​នឹង​បង្កើត​ជា​ជំនាញ​ទំនាក់ទំនង​ក្នុង​សង្គម​កាន់តែ​ល្អ ៖ ជំនាញ​ក្នុង​សង្គម​មិន​ត្រឹមតែ​មាន​ប្រយោជន៍​សម្រាប់​ការងារ​ទេ តែ​វា​ពិតជា​មាន​ប្រយោជន៍​ខ្លាំង​នៅ​ពេល​និយាយ​ដល់​រឿង​ជា​ច្រើន។

ឧទាហរណ៍ ជំនាញ​ក្នុង​សង្គម​ដ៏​ល្អ​គឺជា​គន្លឹះ​ដ៏​សំខាន់​ក្នុង​ការ​ពង្រឹង​ភាព​មាន​តម្លៃ​របស់​ខ្លួន និង​សុភមង្គល​ផ្ទាល់ខ្លួន (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)