ប្រភេទ​ស្បែកជើង​ដែល​ងាយ​ធ្វើ​ឱ្យជើង​របស់​អ្នក​ខូច

134

សុភាព​នារី​ទាំងអស់​គួរតែ​អាន​អត្ថបទ​នេះ ដើម្បី​ស្វែង​យល់​ពី​ស្បែកជើង​ដែល​អ្នក​ពាក់​រាល់ថ្ងៃ​ថា តើ​ប្រភេទ​ណាខ្លះ​ដែល​ងាយ​ធ្វើ​ឱ្យជើង​អ្នក​ខូច?

Loading...

១-​អ្នក​មិន​ត្រូវ​ពាក់​ស្បែកជើង​ស្បែក​ដែល​មានមុខ​ស្រួច​ទេ ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​ម្រាមជើង​អ្នក​ប្រែ​ប្រួល​​រូបរាង ហើយដោយ​សារ​តែ​មុខ​វា​ស្រួច វា​អាច​ធ្វើ​ឱ្យជើង​អ្នក​ពិបាក​ដកដង្ហើម ជា​ហេតុ​ធ្វើ​ឱ្យ​មេរោគ​ផ្សេង​ៗ​អាច​ជ្រៀតចូល​បាន​។

២-​អ្នក​មិន​ត្រូវ​ពាក់​ស្បែកជើង​ដែល​មាន​ប្រហោង​ច្រើន​ទេ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​អ្នក​អាច​ប្រឈម​មុខ​នឹង​ជំងឺ​ស្បែក​បាន​។

៣-​អ្នក​មិន​ត្រូវ​ពាក់​ស្បែកជើងផ្ទាត់​ទេ ព្រោះ​វា​នឹង​ធ្វើ​ឱ្យជើង​អ្នក​កាន់តែ​រីក​ធំ ហើយ​វា​ក៏​មិនល្អ​សម្រាប់​ស្បូន​អ្នក​ដែរ​។

៤-​អ្នក​មិន​ត្រូវ​ទិញ​ស្បែកជើង​ដែល​មាន​ខ្សែ​ចង​ជាប់​ជាមួយ​កំភួនជើង​អ្នក​ទេ ព្រោះ​យូរ​ទៅ​កំភួនជើង​អ្នក​នឹង​អាក្រក់​មើល​ជា​មិន​ខាន​ឡើយ​។

៥-​អ្នក​មិន​ត្រូវ​ពាក់​ស្បែកជើង​កែង​លើស​ពី​៥​សង់ទីម៉ែត្រ​ទេ ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​អ្នក​កើត​ជំងឺ​ផ្សេង​ៗ​បាន ជា​ពិសេស​ជំងឺ​បេះដូង​។

អ្នក​មិន​ត្រូវ​ពាក់​ស្បែកជើង​ដែល​ស្តើង​ពេក​ទេ ព្រោះ​វា​មិន​អាច​ការពារ​ជើង​អ្នក​បាន​ល្អ​ឡើយ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)