អ្នកគួរតែប្រាប់រឿងទាំងនេះដល់ប្តីអ្នក បើពុំដូច្នេះទេ អ្នកទាំងពីរអាចឈ្លោះគ្នាដោយសាររឿងទាំងនេះបាន។ តើមានរឿងអ្វីខ្លះ?
១-អ្នកគួរតែប្រាប់គេថា កាដូមិនស្ថិតលើតម្លៃទេ តែវាស្ថិតលើចិត្តទៅវិញទេ ឱ្យតែគេមានចិត្តគឺបានហើយ ដើម្បីកុំឱ្យគេយល់ថា អ្នកចូលចិត្តតែរបស់ថ្លៃ។
២-អ្នកត្រូវតែប្រាប់គេថា តាមពិតមនុស្សស្រីក៏ទុកការងារជាធំដែរ ហើយស្រលាញ់ការងារទៀតផង ដូចនេះពេលដែលអ្នកទៅធ្វើការ ប្តីអ្នកនឹងមិនឃាត់ឡើយ។
៣-អ្នកត្រូវតែឱ្យគេដឹងថាអ្នកត្រូវការឱ្យគេស្តាប់អ្នកបកស្រាយនៅពេលដែលគេខឹង ហើយពេលដែលឈ្លោះគ្នាត្រូវតែចេះរំងាប់អារម្មណ៍រៀងៗខ្លួន ទើបមិនបែកបាក់មនោសញ្ចេតនា។
៤-អ្នកត្រូវតែនិយាយប្រាប់គេថា ពេលខ្លះអ្នកក៏ត្រូវការចេញទៅក្រៅជាមួយមិត្តភក្តិអ្នកដែរ ដើម្បីពេលដែលអ្នកចេញទៅដើរលេង គេមិនរករឿងអ្នក។
៥-អ្នកត្រូវតែប្រាប់គេមុនថា ការងារផ្ទះត្រូវតែចែកគ្នាធ្វើ ព្រោះអ្នកទាំងពីរសុទ្ធតែមានការងារធ្វើរៀងៗខ្លួន សុទ្ធតែនឿយហត់ដូចគ្នា នោះអ្នកនឹងមិនងាយឈ្លោះគ្នាព្រោះតែរឿងតូចតាចទាំងនេះ (ប្រភពពី៖ Health.com.kh)៕ (កែសម្រួលដោយ ៖ បុប្ផា)