គំនិត​ចម្លែក​ៗ​ដែល​ជួយ​ឱ្យ​រក​លុយ​បាន​រាប់​លាន​ដុល្លារ​យ៉ាង​ស្រួល

ពេល​ខ្លះ ដើម្បី​ក្លាយជា​អ្នកមាន​ស្តុកស្តម្ភ អ្នក​ត្រូវ​តែ​បង្ខំ​ខ្លួន​ឲ្យ​គិត​ខុស​ពី​អ្នក​ទូទៅ និង​មាន​ភាព​ក្លាហាន​ក្នុង​ការ​ដើរទៅ​មុខ​មិន​ថា​មាន​ហានិភ័យ​ធំ​ប៉ុណ្ណា​ឡើយ ។ អ្នក​មិន​អាច​ដឹង​ដោយ​ច្បាស់ លាស់​បាន​ទេ​ថា​គំនិត​មួយ​ណា​នឹង​ជួយ​រក​លុយ​ឲ្យ​អ្នក និង​គំនិត​ណា​នឹង​បរាជ័យ ។ វា​ដូច​គ្នា​ទៅ​នឹង​គំនិត​ចម្លែក​ៗ​មួយ​ចំនួន​ដែល​មិន​មាន​នរណា​នឹង​ស្មានថា​អាច​រក​លុយ​បាន​រាប់​លាន​ដែរ ដែល​មាន​ដូច​ខាងក្រោម​នេះ​៖

១. ការ​គូស​ចម្លង​រូបគំនូរ​អ្នក​ដទៃ​៖
លោក រី​ឆាត ព្រី​ន​ស៍ (Richard Prince) បាន​សម្រេចចិត្ត​កាលពី​នៅ​ទស​វត្ស​ឆ្នាំ ១៩៨០ ថា អ្នក​មិន​ចាំបាច់​ត្រូវ​បង្កើត​អ្វី​ដោយ​ខ្លួនឯង​ដើម្បី​ក្លាយជា​មនុស្ស​ល្បី និង​អាច​រក​លុយ​បាន​ច្រើន​ទេ ។
ផ្ទុយ​មក​វិញ លោក​យក​រូបថត​ដែល​ល្បី​ៗ​ទាំង​ពី​ការ​ផ្សាយពាណិជ្ជកម្ម​ផង​ដែរ រួច​កែសម្រួលរ​វា​បន្តិចបន្តួច​ទៅ​តាម​ស្តាយ​គូស​របស់​លោក និង​ចែករំលែក​វា​ដល់​សាធារណជន ។ បន្ទាប់​មក​លោក​ដាក់​វា​លក់​ដេញថ្លៃ​បាន​រាប់​លាន​ដុល្លារ​ឯណោះ ។

២. ចង្កៀង​លើ​តុ​ដែល​មាន​រូប​ដូច​ជើង​នារី​៖
វា​ជា​ចង្កៀង​ដែល​មាន​រូបរាង​ចម្លែក​មួយ ប៉ុន្តែ​លោក ប្រៃ​អេ​ន ចូ​ន​ស៍ (Brian Jones) បាន​ចាប់ផ្តើម​ក្រុមហ៊ុន​មួយ​ឈ្មោះ​ថា Red Rider Leg Lamps ដើម្បី​លក់​វា ។ គ្រួសារ និង​មិតភក្តិ​របស់​លោក​បាន​លេងសើច​ជា​ច្រើន​ដង​នឹង​គំនិត​របស់​លោក​នេះ តែ​មក​ដល់​ពេល​នេះ​ប្រាក់​ចំណូល​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន​លោក​បាន​កើន​ដល់ ១​លាន​ដុល្លារ​ទៅ​ហើយ ។

៣. ផ្សាយពាណិជ្ជកម្ម​លើ​ក្បាល​៖
ជនជាតិ​អា​មេ​រិ​ក​ម្នាក់​ដែល​មានឈ្មោះ​ថា ប្រេ​ន​ដុន ឈី​ក​កូត​ស្គី (Brandon Chickotsky) ជួបនឹង​បញ្ហា​ជ្រុះ​សក់​តាំងពី​នៅ​វ័យក្មេង ហើយ​ក៏​សម្រេចចិត្ត​យក​បញ្ហា​នេះ​ទៅ​ធ្វើ​ជា​វិធី​រក​លុយ​ឲ្យ​លោក​បាន​រាប់​លាន​ដុល្លារ​ទៅ​វិញ ។ លោក​បាន​ចាប់ផ្តើម​ជួល​ក្បាល​របស់​លោក​ឲ្យ​ទៅ​ភ្នាក់ងារ​ផ្សាយពាណិជ្ជកម្ម​ដោយ​សាក់​រូប​បណ្តោះអាសន្ន ។ គំនិត​នេះ​បាន​ក្លាយជា​គំនិត​ដ៏​ជោគជ័យ​មួយ​ហើយ​លោក​បាន​ចាប់ផ្តើម​ក្រុមហ៊ុន​មួយ​ដោយ​ខ្លួនឯង​ដែល​មានឈ្មោះ​ថា Bald Logo ។ អតិថិជន​អាច​ប្រើ​ក្បាល​របស់​លោក ឬ​បុគ្គលិក​របស់​លោក​សម្រាប់​ការ​ផ្សាយពាណិជ្ជកម្ម​ដែល​អស់​តែ​ប្រមាណ ៣២០​ដុល្លារ​ប៉ុណ្ណោះ ៕ កែសម្រួលដោយ ៖ សុឃាក់