រថយន្ត​ដឹក​ដី​ទាញ​ចង្កូត​គេច​រថយន្ត​មួយ​គ្រឿង ក៏​ជ្រុល​ឡើង​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ

103

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​បោះពួយ​ក្នុង​ល្បឿន​លឿន បាន​វាក់​នឹង​រថយន្ត​មួយ​គ្រឿង​ទៀត ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា ទាញ​ចង្កូត​គេច​ក៏​បាន​aជ្រុល​ឡើង​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូ​វ​ផ្លូវ​បុក​បង្គោល​ភ្លើង មួយ​ដើម​បាក់​ទ្រេត ហើយ​រថយន្ត​បាន​ដាច់​កង់​មុខ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​។ គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​ប្រមាណ​៤ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០២០ នៅ​តាម​បណ្តោយ​មហាវិថី ឈ្នះ​ឈ្នះ ក្នុងភូមិ​កប់​ស្រូវ​តូច សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។

Loading...

រថយន្ត​ដែល​បុក​បំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ​សាធារណៈ​នោះ​មាន​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ៣E-៤៣៤០ បើកបរ​ដោយ បុរស​ម្នាក់​ពុំ​ស្គាល់​អត្តសញ្ញាណ​បាន​គេចខ្លួន​បាត់​។ តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​បែន​ដឹក​ធន់​ធ្ងន់​ខាងលើ បាន​ធ្វើ​ដំណើរ​តាម​បណ្តោយ​មហាវិថី​ឈ្នះ​ឈ្នះ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន​។ នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​កន្លែង​កើតហេតុ ក៏​បាន​វាក់​នឹង​រថយន្ត​មួយ​គ្រឿង​ទៀត បើក​ស្រប​ទិស​គ្នា បង្អង់​ល្បឿន ក៏​បាន​ទាញ​ចង្កូត​គេច​ទៅ​ខាងឆ្វេង​ដៃ​បុក​រះ​ឡើង​ខឿន​សួនច្បារ ពុះ​ចែក​ទ្រូងផ្លូវ​តែ​ម្តង​។

តាម​សាក្សី​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​បុក​រះ​ឡើង​សួន​ប្រមាណ​២០​ម៉ែត្រ​រថយន្ត ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​មួយ​ដើម​បាក់​ទ្រេត​ហើយ រថយន្ត​ក៏​បាន​ដាច់​កង់​មុខ​ខាងឆ្វេង​មួយ​គ្រាប់ ខ្ទាត​ចេញ និង​កង់​៣​គ្រាប់​ទៀត​បាន​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​។ បន្ទាប់​ពី​គ្រោះថ្នាក់​អ្នកបើកបរ​បាន​គេចខ្លួន​បាត់​។ លុះ​ក្រោយមក​នគរបាល​ក៏​បាន​ចុះ​ទៅ​វាស់វែង​រួច ក៏​បាន​ចាត់ចែង​នាំ​យក​រថយន្ត​នោះ ទៅ​កាន់​ការិយាល័យ​ចរាចរ ផ្លូវគោក នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ដោះស្រាយ​សងការ​ខូចខាត​៕ ដោយ ៖ ម៉េ​ង ធា