ករណី​បុក​ស្លាប់​មនុស្ស​២​នាក់​នៅ​ផ្លូវ​៦០​ម៉ែត្រ ម្ចាស់​រថយន្ត​បង្ក​ត្រូវ​បាន​ឃាត់ខ្លួន​បាន​ហើយ

328

រាជធានី​ភ្នំ​ពេញ ៖ ក្រោយ​ការ​ឃាត់ខ្លួន​រូបគេ​ត្រូវ​ប​ញ្ចូ​ន​ទៅ​កាន់ ការិយាល័យ​នគរបាល​ចរាចរ​ជើង​គោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី​ច្បាប់​។ ជនសង្ស័យ​មានឈ្មោះ ឆេ​ង ម៉េ​ង​លី អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ ភូមិ​សន្សំ​កុសល សង្កាត់​បឹង​ទំពន់​ទី​១ ខណ្ឌមានជ័យ​។

Loading...

អធិការ​នគរបាល ខណ្ឌមានជ័យ លោក​វរសេនីយ៍ទោ ម៉េ​ង វិមាន​តារា បាន​ឲ្យ​ដឹង​ថា តាម​ចម្លើយ​សារភាព​ចំពោះ មុខ​សមត្ថកិច្ច ជនសង្ស័យ​ជា​ម្ចាស់​រថយន្ត​ឆ្លើយ​ថា នៅ​ពេល​កើតហេតុ ខ្លួន​ពុំ​បាន​ជិះ​រថយន្ត​ឡើយ ដោយ​បុរស​ជា​ពូ​បាន​ខ្ជី​យក​ទៅ​ជិះ ហើយ​នៅ​ពេល​កើតហេតុ​រួច បុរស​ជា​ពូ​បាន​ទាក់ទង​ទូរស័ព្ទ​មក​ប្រាប់ រូបគេ​ថា បាន​ជួប​គ្រោះថ្នាក់​ចរាចរ​ដោយ​ម៉ូតូ​ជិះ​ចូល​មុខ​រថយន្ត​។

លោក​អធិការ​បន្ត​ថា តាម​កា​ស្រាវជ្រាវ យ៉ាង​ល្អិតល្អន់​រួច​មក​បញ្ជាក់​ថា រថយន្ត​កាម​រី​ហា​យ​ប្រ៊ី​ដ​បង្កហេតុ ជា​រថយន្ត​របស់​ជនសង្ស័យ​ខាងលើប្រាកដ​មែន ហើយ​រូបគេ​តែង​ជិះ​រថយន្ត​នេះ​ជា​អចិន្ត្រៃយ៍​មករ​ហូត ប៉ុន្តែ​ពេល​ឃាត់ខ្លួន​បាន បែរជា​ជនសង្ស័យ​ឆ្លើយ​ដាក់​បុរស​ជា​ពូ ដែល​ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ​ទៅ​វិញ​។

យ៉ាងណាមិញ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី និង​បើក​ការ​ស្រាវជ្រាវ​បន្ថែម ក្នុង​ការ​ឈាន​ទៅ​ចាប់​បុរស​ជា​ពូ និង​រក​រថយន្ត​បង្កហេតុ​មក​ឲ្យ​អនុវត្ត​ទោសទណ្ឌ​ចំពោះ​ផ្លូវច្បាប់​ផង​ដែរ​៕ ដោយ ៖ ម៉​ម លី​ហេង