អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ​លក់​ចាប់ហួយ​១​ខ្នង សល់​តែ​ផេះ​នៅ​ក្រុង​បា​វិត

102

ខេត្តស្វាយរៀង ៖ អគ្គិភ័យ​បាន​លេប​ត្របាក់​ផ្ទះ​ប្រក់​ស័ង្កសី ជញ្ជាំង​ស័ង្កសី​មួយ​ខ្នង​ទំហំ​ទទឹង​៥​មែ​ត្រ បណ្តោយ​ជាង​១០​ម៉ែ​ត រួម​ទាំង​អីវ៉ាន់​ចាប់ហួយ និង​សម្ភារ​មួយ​ចំនួន​ឆេះ​គ្មាន​សល់​។ ហេតុ​ការ​អគ្គិភ័យ​ឆេះ​ផ្ទះ​លក់​អីវ៉ាន់​ចាប់ហួយ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១ និង ៣០​នាទី រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​កំ​ពោត​ជ្រូក សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បា​វិត ខេត្តស្វាយរៀង​។ បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះជា​ម្ចាស់ផ្ទះ​ឈ្មោះ ហេង ហាន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មុខរប​ជា​អ្នកលក់​អីវ៉ាន់​ចាប់ហួយ ហើយ​ជា​សន្តិ​សុខភូមិ មាន​ប្រពន្ធ​កូន​ពីរ​នាក់ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។

Loading...

ហើយ​ក្នុង​ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​នេះ​បាន​ខូចខាត​នូវ​សម្ភារ​ទាំងស្រុង ដូច​ជា​ផ្ទះ​ទទឹង​៥​ម៉ែត្រ បណ្ដោយ​ជាង​១០​ម៉ែត្រ ព្រមទាំង​អីវ៉ាន់​ចាប់ហួយ​ជា​ច្រើន​មុខ និង​សម្ភារ​ជា ច្រើន​ទៀត ត្រូវ​អគ្គិភ័យ​ឆាបឆេះ​អស់​គ្មាន​សល់​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​៖ នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះជា​ប្តី​បាន​ទៅ​យាម​រោងការ​ឲ្យ​គេ​នៅ​ភូមិ​ជាមួយ​គ្នា​លុះដល់​ម៉ោង​១២​យប់ លោក​បាន​វិល ត្រឡប់​មក​លំនៅ​ដ្ឋា​ន​វិញ​ដោយ​ងងុយដេក​ខ្លាំង​ពេក​ជន​រង​គ្រោះ​បាន​ចូល​សម្រាក​នៅផ្ទះ​ខាងក្រោយ​ជាមួយ​ប្រពន្ធ​កូន​ទាំង​ពីរ​ដោយ​ផ្ទះ​ខាង​មុខ​ចាក់សោ​ចោល​។

ចំណែក​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​៖ បន្ទាប់​ពី​ដេក​លង់លក់​បាន​បន្តិច​ប្រពន្ធ​គាត់​បាន​ដាស់​ថា​មាន​ភ្លើង​ឆេះ​ផ្ទះ​ខាង​មុខ​លោក​ក៏​ក្រោក​ឡើង​ឃើញ​មាន​បងប្អូន​ប្រជាពលរដ្ឋ​ជួយ​ពន្លត់​តែ​មិន​អាច​ជួយ​បាន​ព្រោះ​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ទៅ​ហើយ ព្រោះ​ក្នុងផ្ទះ​មាន​របស់របរ​អីវ៉ាន់​ចាប់ហួយ​គ្រឿង​ជ័រ​ជា​ច្រើន​កេស​ស្រា​បៀរ ក្រដាស​ឡាំង ទើប​បណ្តាល​ឲ្យ​ឆាប់ឆេះ​លឿន​បែប​នេះ​។ ពាក់​ពន្ធ​ករណី​ដែល​អគ្គី​ភ័យ​ឆាប់ឆេះ​នេះ​ដែរ បើ​តាម​ការ​សន្និដ្ឋាន​ជំហាន​ដំបូង​គឺ​បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង​។ ខណៈនោះ​ដែរ​ក៏​មាន​រថយន្ត​អគ្គិភ័យ​កងរាជអាវុធហត្ថ​ក្រុង​បា​វិត និង​រថយន្ត​អគ្គិភ័យ​អធិការ ដ្ឋា​ន​នគ​បាល​ក្រុង​បា​វិត​ទៅ​ជួយ​អន្តរាគមន៍​ពន្លត់​មិន​ឲ្យ​ឆ្លង​រាលដាល​ដល់​ផ្ទះ​ក្បែរ​គ្នា​នោះ​ទៀត​៕ ដោយ ៖ វ៉ា​ន់ ប៊ុ​ន​ធឿ​ន