សំណុំរឿង​លោក កឹ​ម សុខា តុលាការ​ប្រកាស​បន្ត​សវនាការ​នៅ​ថ្ងៃស្អែក​ទៀត

88

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​តុលាការ​បាន​បើក​សវនាការ​ពេញ​មួយ​ថ្ងៃ​ទី​១៥ ខែមករា​នេះ លោក កួយ សៅ ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សំណុំរឿង​លោក កឹ​ម សុខា តុលាការ​ប្រកាស​បន្ត​សវនាការ​នៅ​ថ្ងៃស្អែក​ទៀត​។ ក្នុង​ពេល​សវនាការ​ពេញ​មួយ​ថ្ងៃនេះ​លោក កឹ​ម សុខា បាន​បង្ហាញ​ភស្តុ​តាង​ដើម្បី​ដោះ​បន្ទុក​ពី​ការ​ចោទប្រកាន់​។ ហើយ​លោក​ក៏​បាន​ទទួលស្គាល់​សំឡេង​ក្នុង ខ្សែអាត់ និង​វី​ដេ​អូ​ដែល​មេធាវី​របស់​លោក​បាន​ដាក់​ជូន​តុលាការ​ថា​ពិតជា​របស់​លោក​មែន​។

Loading...

ក្រោយ​ពេល​បញ្ចា​ប់​សវនាការ​ដំបូង នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែមករា​នេះ មេធាវី​រាជរដ្ឋាភិបាល​បាន​ឲ្យ​អ្នក សារព័ត៌មាន ដឹង​ពី​ដំណើរការ​នៃ​រឿង​ក្តី​ដែល​មាន​ជនជាប់ចោទ​បាន​បង្ហាញខ្លួន​ក្នុង​សវនាការ​។ ការ​ដាក់​យូ​អេស​ប៊ី​របស់​លោក កឹ​ម សុខា ក៏​បាន​ដាក់​ជូន​តុលាការ​តាម​រយៈ​មេធាវី​របស់ ជា​ភស្តុ​តាង ដើម្បី​ជូន​តុលាការ​ពិនិត្យ​បន្ថែម​។ លោក​មេធាវី គី តិច ជា​មេធាវី​រាជរដ្ឋាភិបាល បាន​ថ្លែង​ថា ដំណើរការ​សវនាការ មិន​មានការ​ខកខាន​នោះ​ទេ​។ ជនជាប់ចោទ​លោក កឹ​ម សុខា មេធាវី​ការពារ​សិទ្ធិ​ជនជាប់ចោទ និង​សាក្សី​ចំនួន​២៧​នាក់ តែ​បាន​ចូលរួម​តែ​១២​នាក់ អវត្តមាន​១៥​រូប​។

លោក​មេធាវី គី តិច បន្ត​ថា ជនជាប់ចោទ និង​មេធាវី​របស់​គាត់​បាន​យល់ព្រម​ប្រគល់​ឯកសារ​ជា យូ​អេស​ប៊ី​ទី​១ ទៅ​តុលាការ​ចាក់​ក្នុង​ពេល​សវនាការ​រូបភាព និង​សំឡេង​ទាំងនោះ​ជា​របស់​រូប​លោក​មែន​។ ចំពោះ​រយៈពេល​នៃ​សវនាការ​វិញ​លោក​មេធាវី​រដ្ឋាភិបាល​លោក គី តិច មិន​ទាន់​ហាន​អះអាង​ថា ៣​ខែ​ឬ​តិច​ជាង​នេះ​ក៏​ថា​បាន​ដែរ​។ តែ​អាច​វែង​ជា​ការ​គ្រោងទុក ឬ​ក៏​តិច​ជាង​ការ​គ្រោងទុក​។ តាម​រយៈ​លោក កឹ​ម សុខា បាន​ទទួលស្គាល់​សំឡេង​របស់​លោក​ពិតមែន​។ តែ​លោក​បាន​ផ្តល់ យូ​អេស​ប៊ី មួយ​ផ្សេង​ទៀត ជូន​តុលាការ​ព្រោះ​សង្ស័យ​ថា ឃ្លី​ប​វី​ដេ​អូ​មុន​អាច​ជា​ការ​កាត់ត​សំឡេង​ខុស​ពី​យូ​អេស​ប៊ី​ទី​២​។

លោក កឹ​ម សុខា ត្រូវ​បាន​ចាប់ខ្លួន និង​ចោទប្រកាន់​ពី​បទ​ស​ន្ឋិ​ដ្ឋិ​ភាព ជាមួយ​បរទេស តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ ប្រសិនបើ​តុលាការ​រក​ឃើញ​ទោស​ជនជាប់ចោទ​អាច​ប្រឈម​នឹង​ជាប់​ពន្ធនាគារ​ពី​១៥​ដល់​៣០​ឆ្នាំ​៕ ដោយ ស​.​សុខុម