រាជធានីភ្នំពេញ ៖ កាលពីថ្ងៃ១៤ ខែមករា ឆ្នាំ២០២០ ក្រុមហ៊ុន Smart Axiata បានប្រកាសការប្រកួតកីឡា អេឡិចត្រូនិច Smart PUBG Mobile នៅថ្ងៃទី២៩ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ ដៃគូក្នុងការសហការរបស់ Smart លើកនេះគឺជា realme។

Smart និង realme គឺមិនមែនទើបតែនឹងសហការលើកទីមួយនោះទេ កាលពីមួយរយៈមុន realme X2 Pro ក៏បានដាក់លក់ផ្តាច់មុខនៅ Smart ដែរ។ ឥឡូវនេះrealme ដែលក្នុងនាមជាដៃគូសហការរបស់ Smart ក្នុងការប្រកួតលើនេះ realme នឹងជួយផ្តល់ជាទូរស័ព្ទស៊េរីថ្មីដល់សមាជិកគ្រប់រូប សម្រាប់ប្រើប្រាស់ក្នុងការ ប្រកួត និងធ្វើជារង្វាន់សម្រាប់សមាជិកក្រុមដែលទទួលបានជ័យលាភី។

មិនចម្លែកទេដែល Smart ជ្រើសយក realme ធ្វើជាដៃគូសហការក្នុងការប្រកួត PUBG Mobile លើកនេះ។ គឺដូចដែរ realme តែងតែលើកឡើងថា realme នឹងខិតខំផ្តល់ការរស់នៅបែបទាន់សម័យ និងបែបឌីជីថល ដល់យុវវ័យទាំងអស់គ្នា។ ក្នុងការប្រកួត PUBG លើកនេះ Smart និងrealme នឹងខិតខំផ្តល់ឲ្យយុវវ័យទាំងឡាយនូវការសាកល្បងដ៏សម្បូរបែប។

យើងមិនទាន់ដឹងទេថា realme នឹងជ្រើសយកទូរស័ព្ទសេរីមួយណាធ្វើជារង្វាន់សម្រាប់អ្នកឈ្នះ។ មើលតាមស៊េរីដែលបានចេញទាំងអស់ ទោះបីជា realme5 realme5pro ឬក៏ realme X2Pro សុទ្ធតែអាចបំពេញតំរូវការអ្នកចូលរួមប្រកួតទាំងអស់គ្នាបាន៕ (អត្ថបទ ៖ ក្រុមហ៊ុន)