ឃាត់ខ្លួន​យុវ​សិស្សសាលា​អន្តរទ្វីប​អា​មេ​រិ​កាំ​ង​ម្នាក់ ដែល​បាន​វាយ​យុវ​សិស្ស​ដែល​រៀន​ជាមួយ​គ្នា​ស្លាប់

រាជធានី​ភ្នំពេញ ៖ យុវ​សិស្ស​រៀន​ថ្នាក់​ទី​៩​ម្នាក់​បាន​បាត់បង់​ជីវិត​ក្រោយ​ពី​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ ក្រោយ​ពី​រូបគេ​ត្រូវ​បាន​យុវជន​ម្នាក់​ទៀត​រៀន​នៅ​សាលា​អន្តរទ្វីប​អា​មេ​រិ​កាំ​ង (AIS) ជាមួយ​គ្នា​វាយ ឲ្យ​រង​របួស​ហើយ​រត់គេច​ខ្លួន​បាន​ជាង​មួយ​ម៉ោង​នោះ​។ ករណី​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៤​រសៀល ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវ​លេខ​១៨៧ ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង​។

Loading...

យុវជន​រង​គ្រោះ​ឈ្មោះ សំ សិទ្ធិ​វង្ស អាយុ​១៤​ឆ្នាំ សិក្សា​សាលា​អន្តរទ្វីប ថ្នាក់​ទី​៩ ស្នាក់​ផ្ទ​លេខ ៤៣០BT ត្នោត​ជ្រុំ បឹង​ទំពុន​២ ស្លាប់​ក្រោយ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត​។ ចំណែកឯ​យុវជន​ដៃដល់​មានឈ្មោះ នី លី​ស៊ា​ង សិស្សសាលា​អន្តរទ្វីប​អា​មេ​រិ​កាំ​ង ថ្នាក់​ទី​៩ ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​១៤BT សង្កាត់​បឹង​ទំពុន​២ មាន​ជ័យ ស្រុក​កំណើត ខេ​ត្បូងឃ្មុំ​។

ពាក់ព័ន្ធ​ករណី សិស្សសាលា​អន្តរទ្វីប​អា​មេ​រិ​កាំ​ង​វាយ​សម្លាប់​គ្នា​នេះ គេ​មិន​ទាន់​ដឹង​ថា កើតឡើង​ដោយ​ជម្លោះ​គ្នា​រឿង​អ្វី​នៅឡើយ​ទេ​។ ចំណែកឯ​យុវជន​ទើបតែ​ចាប់​ឃាត់ខ្លួន​បាន និង​កំពុង​តែ​យក​មក​ធ្វើការ​សាកសួរ​នៅ​អធិការ​នគរបាល​ខណ្ឌ​បឹង​ករង​កង​៕ ដោយ ៖ ភី ផល