កម្លាំង​នគរបាល​បង្ក្រាប​ជន​ដៃដល់​ជនជាតិ​ចិន​២​នាក់ រីឯ​ជន​រង​គ្រោះ​ត្រូវ​បាន​សម្លាប់​ក្នុង​រថយន្ដ

ខេត្តកណ្តាល ៖ ករណី​ជនជាតិ​ចិន ចាប់​ជំ​រិ​ន​ជនជាតិ​ចិន​ដូច​គ្នា នៅ​ស្រុក​អង្គស្នួល ខេត្តកណ្ដាល ត្រូវ​កម្លាំង​នគរបាល​តាម​aស្រាវជ្រាវ និង​បង្ក្រាប​បាន​ហើយ នា​រសៀល​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២០​នេះ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ម្ដុំ​រង្វង់​មូល​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ឃាត់ខ្លួន​បាន​ជន​ដៃដល់ ២​នាក់ ខណៈ​ជន​រង​គ្រោះ​ត្រូវ​ក្រុម​ជនសង្ស័យ​សម្លាប់​ក្នុង​រថយន្ដ​។

Loading...

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា​៖ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ថា មាន​ករណី​ចាប់ជំរិត​ជនជាតិ​ចិន នៅ​ស្រុក​អង្គ​ស្នូល កម្លាំង​ជំនាញ នៃ​នាយកដ្ឋាននគរបាល​ព្រហ្មទណ្ឌ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន សហការ​ជាមួយ​នគរបាល​រាជធានី​ភ្នំពេញ និង​នគរបាល​ខេត្តកណ្ដាល តាម​ស្រាវជ្រាវ​រហូត​ប្រទះ​ឃើញ​ជនសង្ស័យ​នៅ​ម្ដុំ​រង្វង់​មូល​ចោម​ចៅ​។

អនុប្រធាន​នាយកដ្ឋាន នគរបាល​ព្រហ្មទណ្ឌ​រូប​នេះ បាន​អះអាង​ទៀត​ថា ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន ចាប់ខ្លួន​ជនសង្ស័យ​២​នាក់ ជា​ជនជាតិ​ចិន​ខណៈ​ជន​រង​គ្រោះ​ដែល​ជា​ជន ជាតិចិន​ដូច​គ្នា ត្រូវ​បាន​គេ សម្លាប់​ដាក់​ខាងក្រោយ​គូថ​ឡាន ម៉ាក Lexus LX470 ពាក់​ស្លាក​លេខ ភ្នំពេញ 2L-8689 ដែល​ជា​មធ្យោបាយ​ធ្វើ​សកម្មភាព​ចេញពី​ខេត្តកណ្ដាល​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដើម្បី​ធ្វើការ​សួរនាំ​បន្ដ ខណៈ​មូលហេតុ នៃ​ករណី​ចាប់ជំរិត​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​៕ ដោយ ៖ ប៉ឹង ឆដា