អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​ឈើ​ប្រក់​ក្បឿង​១​ខ្នង នៅ​ចំ​កណ្ដាល​ក្រុង​ស្ទឹង​ត្រែង

ខេត្តស្ទឹងត្រែង ៖ កាលពី​វេលា​ម៉ោង​ប្រហែល​៥ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២០​នេះ អគ្គិភ័យ​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ទៅ​លើ​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​ចំ​កណ្តាល​ក្រុង​ស្ទឹង​ត្រែង បង្ក​រការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​។ កម្លាំង​សមត្ថកិច្ច​អន្តរាគមន៍​សង្គ្រោះ​អគ្គិ ភ័យ​រួម​កម្លាំង​កងរាជអាវុធហត្ថ និង​កង​អន្តរាគមន៍​ជា​ច្រើន​ទៀត បាន​សង្គ្រោះ​ទប់ស្កាត់​មិន​ឲ្យ​ឆេះ​ឆ្លង​ដល់​ផ្ទះ​ក្បែរ​ខាង​នោះ​ទេ​។

Loading...

ជាបឋម​គេ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៃ​ការ​ឆាបឆេះ​នេះ​នៅឡើយ​ទេ ខណៈ​កម្លាំង​សមត្ថកិច្ច​បាន​អន្តរាគមន៍​យ៉ាង​សកម្ម​នោះ​។ ផ្ទះ​ដែល​រង​ការ​ឆាបឆេះ​នោះ​ជា​ផ្ទះ ឈើ​ប្រក់​ក្បឿង​សង់​នៅ​កែង​ក្បែ​រង្វង់​មូល​ថ្មី​កណ្តាល​ក្រុង​ស្ទឹង​ត្រែង​តែ​ម្ដង​៕ ដោយ ៖ រ៉ូ សាលី