បង្គោលភ្លើងស្តុបផ្លូវជាតិលេខ១ច្បារអំពៅ ដែលរថយន្តបុកបាក់​ពេលនេះដំណើរការវិញហើយ

87

រាជធានីភ្នំពេញ ៖ លោក ​សាំ​ ពិសិដ្ឋ​ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា បង្គោលភ្លើងស្តុបផ្លូវជាតិលេខ១ នៅច្បារអំពៅ ដែលត្រូវបានរថយន្តបុកនោះ ពេលនេះត្រូវបានជួសជុល និងដាក់ឲ្យដំណើរការវិញហើយ។

Loading...

គួររំលឹកថា កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០កន្លងមក មានរថយន្តកុងតឺន័រធុនធំ បានបើកបុករះ ម៉ូតូចំនួន២គ្រឿង និងបង្គោលភ្លើងស្តុប នៅតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បាអំពៅ បណ្តាលឲ្យមនុស្ស២នាក់ បានរងរបួសធ្ងន់ និងបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ៕ ដោយ ៖ ចន ណារិទ្ធ