កម្ពុជា​រក​ឃើញ​ជំងឺ​កូ​រ៉ូ​ណាមួយ​ករណី​ទៅលើជនជាតិចិន

រាជធានី​ភ្នំពេញ ៖ យោង​តាម​ប្រសាសន៍​របស់​លោក ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ក្នុង​សន្និសីទកាសែត​នៅ​ល្ងាច​ថ្ងៃ​ទី​២៧ មក​រា ២០២០​នេះ បាន​ឲ្យ​ដឹង​ថា វិទ្យាស្ថាន​ប៉ាស្ទ័រ បាន​រក​ឃើញ​ករណី ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី លើ​ជនជាតិ​ចិន​ម្នាក់ អាយុ​៦០​ឆ្នាំ មក​ពី​ទីក្រុង Wuhan ប្រទេស​ចិន ឈ្មោះ JIA JIANHUA កាន់​លិខិតឆ្លងដែន​លេខ E54319891​។

Loading...

លោក ម៉​ម ប៊ុ​ន​ហេង បាន​ឲ្យ​ដឹង​ថា ករណី​ជំងឺ​នេះ​បាន​រក​ឃើញ​បន្ទាប់​ពី លទ្ធផល​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​អស់​រយៈពេល​ជា​យូរ ហើយ​លទ្ធផល​បាន​ចេញ​នៅ​រសៀល​ថ្ងៃ​ទី​២៧ មក​រា ២០២០ ។ យ៉ាងណា​ក៏​ដោយ​បងប្អូន និង​ក្រុម​គ្រួសារ​ដែល​មក​ជាមួយ​ជនជាតិ​នេះ មិន​មាន​លទ្ធផល​វិជ្ជមាន​នោះ​ទេ គ្រាន់ តែ​ផ្ដាសាយ​ធម្មតា​។ ជាមួយ​គ្នា​នេះ​ដែរ​មន្ត្រី​សុខាភិបាល​បាន​យកចិត្តទុកដាក់​តាមដាន​ស្ថានភាព​អ្នកជំងឺ និង​ទប់ស្កាត់​មិន​ឲ្យ​ជំងឺ​ប្រភេទ​នេះ​រាលដាល​បន្ត​ទៀត​៕ ដោយ ៖ សហការី