មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ត្រៀម​ជួយ​ដល់​ជន​រង​គ្រោះ ដែល​សង្ស័យ​ថា​មានការ​ឆ្លង​ជំងឺ​កូ​រ៉ូ​ណា

ខេត្តកំពង់ឆ្នាំង ៖ ខណៈ​ពេល​ដែល​ប្រជាពលរដ្ឋ​កំពុង​មានការ​ព្រួយបារម្ភ​ពី​ការ​ផ្ទុះ​ជំងឺ​កូ​រ៉ូ​ណា​ដែល​ជា​ជំងឺ​ប្រភេទ​ថ្មី នៅ​តំបន់​អាស៊ី​នេះ​ដែរ នៅ​ឯ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ក៏​បាន​ត្រៀម​ជា​ស្រេច​សម្រាប់​ក្នុង​ការ​ទទួល​ជួយ​សង្គ្រោះ អ្នកជំងឺ​ដែល​សង្ស័យ​ថា​បាន​កើត​ជំងឺ​នេះ​។ លោក​វេជ្ជបណ្ឌិត ទុំ សម្បត្តិ ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​បាន ផ្ដល់​កិច្ច​សម្ភាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែកក្កដា​នេះ​ថា​៖

Loading...

ដោយ​ទទួល​បានការ​ណែនាំ​ពី​ក្រសួងសុខាភិបាល និង​មន្ទីរ​សុខាភិបាល​ខេត្ត​ខាង​មន្ទីរពេទ្យ​បង្អែក ខេត្តកំពង់ឆ្នាំង បាន​ត្រៀមលក្ខណៈ​រួចរាល់​ហើយ ក្នុង​ការ​ជួយ​សង្គ្រោះ​អ្នកជំងឺ​ដែល​សង្ស័យ​ថា បាន​ឆ្លង​ជំងឺ​ប្រភេទ​ថ្មី​នេះ ក្នុង​នោះ​មាន​ដូច​ជា បន្ទប់​សម្រាក​ស្នាក់​នៅ ដាច់​ដោយឡែក ក្រុម​គ្រូពេទ្យ​ជំនាញ​ដើម្បី​ជួយ​សង្គ្រោះ និង​ត្រៀម​ក្នុង​ការ​រាយការណ៍​ជា​បន្ទាន់​ទៅ​ក្រសួង​ប្រសិនបើ មាន​អ្នកជំងឺ ដែល​សង្ស័យ​ថា បាន​ឆ្លង​ជំងឺ​កូ​រ៉ូ​ណា​នេះ​។ ជាមួយ​គ្នា​នេះ លោក​ប្រធាន​មន្ទីរពេទ្យ ក៏​សូម​អំពាវនាវ​ដល់ បងប្អូន​ប្រជាពលរដ្ឋ បើ​សង្ស័យ​ថា​មាន​បងប្អូន​កូនចៅ ដែល​កើត​ជំងឺ​នេះ មាន​អាកា​រៈ​ដូច​ជា​ក្អក​ខ្លាំង ក្តៅខ្លួន​ខ្លាំង ហៀរ​សំបោរ សូម​រួសរាន់​នាំ​មក​កាន់​មន្ទីរពេទ្យ​ជា​បន្ទាន់ ដើម្បី​ពិនិត្យ និង​តាមដាន​ព្យាបាល​ទាន់​ពេលវេលា​។

ជាមួយ​គ្នា​នេះ នៅ​តាម​ផ្ទះ​សូម​ធ្វើការ​អនាម័យ​នៅ​តាម​លំនៅ​ដ្ឋា​ន លាងដៃ​នឹង​សាប៊ូ ពេល​ចេញ​ក្រៅ​ត្រូវ​ពាក់​ម៉ាស់ ការពារ​គឺជា​ការ​ល្អ​ប្រសើរ​។ ដោយឡែក​លោក​វេជ្ជបណ្ឌិត លឹ​ម លាង​ងួ​ន អនុប្រធាន​មន្ទីរ​សុខាភិបាល ខេត្តកំពង់ឆ្នាំង បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា​៖ ពាក់ព័ន្ធ​នឹង​ជំងឺឆ្លង​ដែល​កំពុង​រាតត្បាត​នៅ​តំបន់​អាស៊ី​នេះ ខាង​មន្ទីរ​សុខាភិបាល​បាន​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​តាម​មន្ទីរពេទ្យ មណ្ឌល​សុខភាព​ហើយ ធ្វើ​យ៉ាងណា​ត្រូវ​មាន ការ​ប្រុង​ប្រយ័ត្ន និង​តាមដាន​ជា​ប្រចាំ បើ​សង្ស័យ​ថា ៖ មាន​កើត​ជំងឺ​ប្រភេទ​ថ្មី​នេះ​សូម​រួសរាន់​បញ្ជូន​មក​សង្គ្រោះ​នៅ មន្ទីរពេទ្យ​ខេត្ត​ជា​បន្ទាន់​។

លោក​អនុប្រធាន​ប្រធាន​មន្ទីរ​សុខាភិបាល បាន​បញ្ជាក់​ថា មក​ដល់​ពេល​នេះ ខេត្តកំពង់ឆ្នាំង នៅ​មិន​ទាន​មាន​ករណី​សង្ស័យ​ថា មាន​អ្នកជំងឺ​បាន​ឆ្លង​ជំងឺ​ប្រភេទ​ថ្មី​នេះ​នៅឡើយ​ទេ​។ សូម​រំ​ឮ​កថា​៖ ជំងឺ​ប្រភេទ​ថ្មី​ឈ្មោះ កូ​រ៉​ណា នេះ​បាន​ឆ្លង​រាតត្បាត​ចេញពី​ខេត្ត វូ​ហាន ប្រទេស​ចិន និង​បាន​សម្លាប់​មនុស្ស​ជាង ១០០​នាក់​ហើយ ក្នុង​តំបន់​អាស៊ី​យើង​នេះ​៕ ដោយ ៖ ពៅ សុខ​ហ៊ាន