ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ថ្លែង​កោតសរសើរ ចំពោះ​ការ​រីក​ចម្រើន​របស់​រាជធានី​ភ្នំពេញ

223

រាជធានី​ភ្នំពេញ ៖ លោក ប៉ា​ព្រីក​មួរ​ហ្វី (H.E.W, Patrick Murphy) ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​ការ​កោតសរសើរ​ចំពោះ​ការ​រីក​ចម្រើន​របស់​រាជធានី​ភ្នំពេញ និង​មាន​សន្តិសុខ​ល្អ​ពិសេស​គឺ​រក្សា​សន្តិសុខ ជូន​បុគ្គលិក​ស្ថានទូត​បាន​យ៉ាង​ល្អ​ប្រសើរ​។ ជាង​នេះ​ទៅ​ទៀត ក្នុង​ពិធី​ខួប​គម្រប់​៧០​ឆ្នាំ​នៃ​ទំនង​ការទូត​កម្ពុជា និង​សហរដ្ឋអាមេរិក គឺ​រក្សា​បាន​ន​នូវ​សន្តិសុខ​យ៉ាង​ល្អ​។

Loading...

ការ​បង្ហាញ​ពី​អារម្មណ៍​បែប​នេះ​របស់​លោក ផា​ព្រីក​មួរ​ហ្វី បាន​ធ្វើ​ឡើង​ក្នុង​ជំនួប​ជាមួយ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃ​ទី​៤ ខែកុម្ភៈ​ឆ្នាំ ២០២០ នៅ​សាលា​រាជធានី​ភ្នំពេញ​។ ក្រៅពី​សម្ដែង​ការ​កោតសរសើរ​ចំពោះ​ការ​អភិវឌ្ឍ​រីក​ចម្រើន​ជាមួយនឹង​បញ្ហា​សន្តិសុខ​ល្អ​នៅ​រាជធានី​ភ្នំពេញ​នោះ ឯកអគ្គរដ្ឋទូត​ថ្មី​របស់​សហរដ្ឋអាមេរិក​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ភ្នំពេញ​ជាទី​ក្រុង​មួយ​ក្នុង​ចំណោម​ទីក្រុង​អាស៊ាន ដែល​ត្រូវ​រៀបចំ​ជា​គម្រោង​ជាទី​ក្រុង​វៃឆ្លាត smart city ហើយ​ការ​រៀបចំ​គម្រោង​នេះ​រៀបចំ​ឡើង ដោយ​សហរដ្ឋអាមេរិក​។

គម្រោង​នេះ​នឹង​មាន​អត្ថប្រយោជន៍​ទាំងអស់​គ្នា​សម្រាប់​រាជធានី​ភ្នំពេញ និង កណ្ដាល​ទីក្រុង​ផ្សេង​ទៀត​។ លោក​បន្ត​ថា ពាក់ព័ន្ធ​នឹង​ទីក្រុង​វៃឆ្លាត​នេះ​ដែរ​នៅ​សហរដ្ឋអាមេរិក យើង​បាន​ធ្វើ​សន្តិសុខ​ព័ត៌មាន​មួយ​ជុំវិញ​ទីក្រុង​វៃឆ្លាត​មួយ​ដែរ ក្នុង​នោះ​សម្រាប់​កម្ពុជា​គឺ​មាន​ទីក្រុង ចំនួន​បី​បាន​ចូលរួម​ក្នុង​នោះ​មាន​ទីក្រុង​សៀមរាប​បាត់ដំបង និង​រាជធានី​ភ្នំពេញ​។ សហរដ្ឋអាមេរិក​សន្យា​ថា នឹង​បណ្ដុះបណ្ដាល ធនធានមនុស្ស​ជុំវិញ​ទីក្រុង​ឆ្លាត​វៃ smart city ជាមួយនឹង​គម្រោង បណ្ដុះបណ្ដាល​បច្ចេកទេស​ទៅ​លើ​កាក​សំណល់​។

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​បាន​បញ្ជាក់​ថា ទីក្រុង​ណា​ក៏​ដូច​ជាទី​ក្រុង​ណា​ដែរ បញ្ហា​ប្រឈម​ទៅ​លើ​បញ្ហា​កកស្ទះ​ចរាចរ​សំណល់ បញ្ហា​ដីធ្លី​ខ្យល់អាកាស​ជាដើម ជា​បញ្ហា​ប្រឈម​មួយ ទីក្រុង​ណា​ក៏​មាន​បញ្ហា​នេះ​ដែរ ដែល​បញ្ហា​ទាំងនេះ​គឺជា​បញ្ហា​ទាំងអស់ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​នោះ​ក៏​បាន​លើក​ឡើង​ពី​របប ប៉ុ​ល ពត ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​ប្រទេស​កម្ពុជា ធ្លាក់​ដល់​ចំណុចសូន្យ​។ ប៉ុន្តែ​ក្រោយ​ថ្ងៃ​រំដោះ​ដោយ​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល បាន​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា នា​ពេល​បច្ចុប្បន្ន​នេះ មានការ​អភិវឌ្ឍ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​។ ទន្ទឹម​នៃ​ការ​រីក​ចម្រើន​រាជធានី​ភ្នំពេញ​នេះ ភ្នំពេញ ក៏​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ផង​ដែរ ដូច​ជា​បញ្ហា​កកស្ទះ​ចរាចរ បញ្ហា​បរិស្ថាន​ជាដើម ដែល​បញ្ហា​នេះ​រាជធានី​ភ្នំពេញ បាន និង​កំពុងធ្វើការ​ដោះស្រាយ​ផង​ដែរ​។

លោក​បញ្ជាក់​ថា ចំពោះ​បញ្ហា​សន្តិសុខ​គឺ​ឃើញ​ថា រាជធានី​ភ្នំពេញ មាន​សន្តិសុខ​ល្អ​ប្រសើរ​ហើយ​ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​ប្រឈម​មួយទៀត​ដែល​ជា​កង្វល់​ដ៏​ខ្លាំង​របស់​រាជធានី​ភ្នំពេញ​នោះ​គឺ​បញ្ហា​គ្រោះថ្នាក់​ចរាចរ ដែល​វា​បាន​សម្លាប់ និង​ខូចខាត​ទ្រព្យសម្បត្តិ​រាល់ថ្ងៃ​។ ចំពោះ​បញ្ហា​សំរាម ឯកឧត្តម ឃួ​ង ស្រេង បាន​បញ្ជាក់​ផង​ដែរ​ថា​៖ នៅ​ពេល​ខាង​មុខ​នេះ ពោល​គឺ​អាច ៦​ទៅ​៧​ខែ​ទៀត បញ្ហា​សំរាម​នេះ​នឹង​មាន លក្ខណៈ​ល្អ​ប្រសើរ​ជាង​នេះ​មិន​ខាន​។

លោក ឃួ​ង ស្រេង បាន​លើក​ឡើង​ថា ទំនាក់ទំនង​រវាង​រាជធានី និង​បណ្តា​នៃ​សហរដ្ឋអាមេរិក គិត​ចាប់ពី​ឆ្នាំ​រាជធានី​បាន​ចុះហត្ថលេខា​បង្កើត​សម្ព័ន្ធ​សហរដ្ឋអាមេរិក​០៣ រួម​មាន​ទី​១.​ឆ្នាំ​២០១៣​នៅ​ទីក្រុង​នៃ​រដ្ឋ​(Cleveland City, Tennessee)​។ ទី​២​ឆ្នាំ​២០១៥ នៅ​ទីក្រុង​នៃ​រដ្ឋ​ម៉ាសា​ឈូ​សេត (Lowell City, Massachusetts )​។ និង​ទី​៣ ឆ្នាំ​២០១៩ នៅ​ទីក្រុង​នៃ​រដ្ឋ​កាលី​ហ្វ​រ​ញ៉ា (Long Beach City, California)៕ ដោយ ៖ ច​ន ណា​រិ​ទ្ធ