ទាហាន​ថៃ​បាញ់​រះ​សម្លាប់​មនុស្ស ស្លាប់​អស់​ជា​ច្រើន​នាក់

470

ប្រទេស​ថៃ ៖ មនុស្ស​យ៉ាង​ហោច​ណាស់​១២​នាក់​បាន​ស្លាប់ ហើយ​ជា​ច្រើន​នាក់​ទៀត​រង​របួស​ដោយសារ​ការ​បាញ់​រះ យ៉ាង​សាហាវ​ដោយ​ទាហាន​ថៃ​ម្នាក់​នៅ​ទីក្រុង​កូ​រ៉ាត​។ នេះ​បើ​យោង​តាម​សេចក្តីរាយការណ៍​ព័ត៌មាន​របស់​BBC របស់​អង់គ្លេស នៅ​យប់​ថ្ងៃ​សៅរ៍ ទី​៨ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ​។

Loading...

អ្នកនាំពាក្យ​ក្រសួងការបរទេស​ថៃ​បាន​និយាយ​ថា បុរស​ជនជាតិ​ថៃ​ឈ្មោះ ចាក់​ក្រា​ផានិត ថុ​មា បាន​ឈ្លោះ និង​វាយ​ជាមួយ​មេបញ្ជាការ​របស់​គាត់​។ ក្រោយមក​គាត់​ក៏​លួច​យក​កាំភ្លើង និង​គ្រាប់រំសេវ​ចេញពី​បន្ទាយ​យោធា បន្ទាប់​មក​ទៀត គាត់​ក៏​បាន​បាញ់​រះ​នៅ​វត្ត​មួយ និង​មជ្ឈមណ្ឌល​លក់ទំនិញ​នៅ​ក្នុង​ទីក្រុង​កូ​រ៉ាត (​ជន​ស​ង្ស័​នេះ​មិន​ទាន់​ត្រូវ​បាន​ចាប់ខ្លួន​នៅឡើយ​ទេ​)​។

សារព័ត៌មាន​ថៃ​បាន​បង្ហាញ​រូបភាព​ភ្លើង​ឆេះ​នៅ​ក្រៅ សំណង់​អគារ ដោយសារ​តែ​ការ​បាញ់​ទៅ​លើ​ធុង​ហ្គា​ស​។ ប៉ូលិស​ថៃ​កំពុង​ឡោម​ព័ទ្ធ​បិទ​កន្លែង​កើតហេតុ​នោះ​ដើម្បី​តាម​រក​ជនសង្ស័យ​៕ ដោយ ៖ សហការី