នគរបាល​ខណ្ឌដូនពេញ​បង្ហាញមុខ​ជនសង្ស័យ ដែល​បង្ក​អសន្តិសុខ​ក្នុង​មូលដ្ឋាន

361

រាជធានី​ភ្នំពេញ ៖ អធិការ​នគរបាល​ខណ្ឌដូនពេញ បាន​រៀបចំ​ធ្វើ​សន្និសីទ​សារព័ត៌មាន បង្ហាញមុខ​ក្រុម​ចោរឆក់​ចំនួន​១១​នាក់ ដែល​ជា​មុខសញ្ញា​ធ្វើ​សកម្មភាព​ឆក់ យ៉ាង​សកម្ម​ក្នុង​មូលដ្ឋាន ខណ្ឌដូនពេញ ក៏​ដូច​ជា​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ទាំងមូល​។ ដោយ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​០២ និង ៣០​នាទី​សៀ​ល ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២០​នេះ​។

Loading...

លោក​វរៈសេនីយ៍ឯក ទៀង ចាន់​សា អធិការ​នគរបាល​ខណ្ឌដូនពេញ បាន​ប្រាប់​ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ គឺ​មាន​រយៈពេល​៤​ថ្ងៃ​មក​ហើយ​ដែល​កម្លាំង​នគរបាល​ជំនាញ​របស់ ខណ្ឌដូនពេញ បាន​ស្រាវជ្រាវ​ទាំង​យប់ ទាំង​ថ្ងៃ រហូត​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១១​នាក់ រួម​នឹង​ម៉ូតូ​ធ្វើ​សកម្មភាព​ចំនួន​៦​គ្រឿង នៅ​ទីតាំង​ផ្សេង​គ្នា ដែល​ជនសង្ស័យ​បាន​ព្យាយាម​រត់គេច​ខ្លួន​ពី​កម្លាំង​សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន​។

លោក​អធិការ​បាន​បន្ត​ទៀត​ថា ក្រោយ​ពី​បាន​ទទួល​បាន​បទបញ្ជា​ផ្ទាល់​ពី​ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ហើយ​មានការ​សម្របសម្រួល​ពី​លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កម្លាំង​សមត្ថកិច្ច​ជំនាញ របស់​លោក បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២០ កាលពី​វេលា​ម៉ោងជាង ១០​យប់មិញ​នេះ ទើប​សមត្ថកិច្ច​យើង​បាន​បញ្ចប់​ប្រតិបត្តិការ​ស្រាវជ្រាវ​។

លោក​វរសេនីយ៍ត្រី អ៊ី​ម ផល្គុន នាយ​ផ្នែក​នគរបាល​យុត្តិធម៌ បាន​ឲ្យ​ដឹង​ថា ក្នុង​ប្រ​តិ​បត្ត​ការណ៍​នេះ​កម្លាំង​សមត្ថកិច្ច យើង​បាន​ធ្វើការ ដកហូត​ម៉ូតូ​ចំនួន​៦​គ្រឿង និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១១​នាក់​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​១១​នាក់ រួម​នឹង​ម៉ូតូ​ធ្វើ​សកម្មភាព​ទាំង​៦​គ្រឿង ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់​បណ្ដោះអាសន្ន នៅ​អធិការ​នគរបាល​ខណ្ឌដូនពេញ កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕ ដោយ ៖ ភី ផល