រថយន្ត​ភ្លៅ​៥​មួយ​គ្រឿង​ក្រឡាប់​ផ្ងារជើង ចាក់​ភេសជ្ជៈ​រាយ​ប៉ាយ​ពេញ​ផ្លូវ

395

ខេត្តកំពង់ឆ្នាំង ៖ ហេតុការណ៍​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ក្រឡាប់​ផ្កា​ជើង​ចោល​ភេសជ្ជៈ​នៅ​រាយ​ប៉ាយ​ពេញ​ផ្លូវ បាន​កើតឡើង​នៅ​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​រង្វង់​មូល​ទូក​ថ្មី ដែល​ស្ថិត​នៅ​ក្នុងភូមិ​ទី​៦ សង្កាត់​ខ្សា​ម ក្រុង និង​ខេត្តកំពង់ឆ្នាំង​។ រថយន្ត​ធុន​ធំ​ដែល​ក្រឡាប់​ផ្ងារជើង ខាងលើ​នេះ ម៉ាក​ហ៊ី​ណូ ពណ៌​ក្រហម​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ 3E-9321 មាន​ដឹក ភេសជ្ជៈ​ពេញ​រថយន្ត​ប្រមាណ​ជា​២០​តោន មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​ក្រឡាប់​ផ្ងារជើង​តែ​ម្តង ប៉ុន្តែ​មិន​មាន​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​ឡើយ​។

Loading...

ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា អ្នក​បើករថយន្ត ខាងលើ​នេះ​ឈ្មោះ ជា​។ នៅ​មុន​ពេល​កើតហេតុ​អ្នកបើកបរ​ខាងលើ​បាន​បើករថយន្ត​ទៅ​ផឹកស្រា​នៅ​ដី​ថ្មី ដែល​ស្ថិត​នៅ​ក្នុងភូមិ​ឃុំ​ខាងលើ​។ ប្រភព​ខាងលើ​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា អ្នកបើកបរ​រថយន្ត​ខាងលើ បាន​ផឹកស៊ី​ស្រវឹង ហើយ​ត្រូវ​ម្ចាស់​រថយន្ត​ហៅ​ឱ្យ​បើករថយន្ត​ដើម្បី​ដឹក​ភេសជ្ជៈ​ទៅ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​។ ភ្លាម​នោះ​អ្នកបើកបរ​រថយន្ត​បាន​បើក​ទាំង​ស្រវឹង​ក្នុង​ល្បឿន​លឿន និង​បាន​ចាក់កួរ​បញ្ច្រាស​រង្វង់​មូល បណ្ដាល​ឱ្យ​ក្រឡាប់​ផ្ងារជើង​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ​អ្នកបើកបរ​រថយន្ត​ធុន​ធំ​ខាងលើ បាន​ចុះ​រត់គេច​ខ្លួន​បាត់​ដោយ​បន្សល់​ទុក​រថយន្ត និង​ភេសជ្ជៈ​នៅ​រាយ​ប៉ាយ​ពេញ​ផ្លូវ​ជាប់​នឹង​រង្វង់​មូល​ទូក តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ និង​អ្នកបើកបរ​នៅឡើយ ។ សាក្សី​ដែល​បានឃើញ​ហេតុការណ៍ បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា អ្នកបើកបរ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ជោគ​ជាំ ហើយ​បាន​លូន​ចេញពី​ក្នុង​រថយន្ត មក​ជិះ​ម៉ូតូ​គេចខ្លួន ទៅ​បាត់​ដោយ​ទុក​រថយន្ត​នៅ​កន្លែង​កើតហេតុ ក្នុង​នោះ​ភេសជ្ជៈ​ដែល​នៅ​រាយ​ប៉ាយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​យក​ផឹក និង​ខ្លះ​ទៀត​ច្រក​កា​រ៉ុ​ង​យក​ផង​ដែរ​៕ ដោយ ៖ ពៅ សុខ​ហ៊ាន