គ្រោះថ្នាក់​ចរាចរ​ទូ​ទាំង​ប្រទេស ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២០

247

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ពី​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២០ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​នៅ​ទូ​ទាំង​ប្រទេស​សរុប​ចំនួន​១៣​លើក (​យប់​១០​លើក​) បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៤​នាក់ (​ស្រី​២​នាក់​) (​មិន​ពាក់មួក​១៦​នាក់ យប់​១៤​នាក់​), របួសធ្ងន់​១២​នាក់​(​ស្រី​៣​នាក់​) របួសស្រាល​ប្រុស​៦​នាក់​។

Loading...

របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា ៖ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ ទាំង​១៣​លើក​នេះ មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​រួម​មាន​៖ ល្បឿន​៦​លើក ស្លាប់​៣​នាក់​, មិន​គោរព​សិទ្ធិ​៣​លើក​,​មិន​ប្រកាន់​ស្តាំ​១​លើក​,​បត់​គ្រោះថ្នាក់​១​លើក​,​ស្រវឹង​១​លើក​,​កត្តា​យាន​១​លើក​ស្លាប់​១​នាក់​។ ស្លាប់ និង​របួស​តាម​ប្រភេទ​យាន ៖ ម៉ូតូ​ស្លាប់​៣​នាក់ របួសធ្ងន់​១២​នាក់ របួសស្រាល​៦​នាក់ រថយន្ត​តូច​ស្លាប់​១​នាក់ ៕ ដោយ ៖ ទុ​យ ប៊ុ​ន​រី