495

ម៉ាឡេស៊ីនៅតែអះអាងលទ្ធផលវិជ្ជមាន ក្រោយការធ្វើតេស្តលើកទី២ ស្ត្រីជនជាតិអាមេរិកាំងវ័យ៨៣ឆ្នាំ

Loading...

ម៉ាឡេស៊ី ៖ អាជ្ញាធរប្រទេសម៉ាឡៃស៊ីបានការពារនូវអ្វីដែលខ្លួនបានរកឃើញពាក់ព័ន្ធ នឹងការធ្វើតេស្តថា បានរកឃើញថា ស្ត្រីជនជាតិអាមេរិកាំងវ័យ៨៣ឆ្នាំមួយរូប ដែលបានធ្វើដំណើរពីប្រទេសកម្ពុជា ដោយបានបញ្ជាក់អះអាងថា លទ្ធផលតេស្តលើកទី២ គឺស្ត្រីចំណាស់រូបនេះពិតជាមាន COVID-19 ។

សារព័ត៌មាន themalaysianinsight បានស្រង់សម្តី លោកស្រីឧបនាយករដ្ឋមន្រ្តី Dr. Wan Azizah Wan Ismail ថាស្ត្រីអាមេរិកាំងរូបនេះត្រូវបានគេបញ្ជាក់ថា បានធ្វើតេស្តវិជ្ជមាន ឃើញមាន COVID-19 ទាំងពីរលើក ។ លោកស្រីបានអះអាងថា វីរុស ស្ត្រីអាមេរិកកាំងនៅតែមានលទ្ធផលវិជ្ជមាន ក្រោយការធ្វើតេស្តលើកទី ២ បន្ថែមពីលើនេះផងដែរ អាជ្ញាធរម៉ាឡេស៊ីបានប្រកាសមិនអនុញ្ញាតឲ្យអ្នកដំណើរ ពីកប៉ាល់ Westerdam ហោះហើរចូលទៅទឹកដីម៉ាឡេស៊ីផងដែរ ។

យ៉ាងណាមិញក្រសួងសុខាភិបាលកម្ពុជាបានបញ្ជាក់នៅក្នុងប្រកាសព័ត៌មានរបស់ខ្លួន កាលពីយប់ថ្ងៃទី១៥ កុម្ភៈ ទាមទារឲ្យមានការតេស្តជាថ្មីម្តងទៀតលើស្ត្រីជនជាតិ អាមេរិកាំង វ័យ៨៣ ឆ្នាំដែលបានធ្វើតេស្ត វិជ្ជមាន ពីររូប កូរ៉ូណា ថ្មី លើស្ត្រីជនជាតិអាមេ រិកម្នាក់នៅម៉ាឡេស៊ី ក្រោយពីបានចាក ចេញពីនាវាខ្នាតធំវេស្ទីមដាម (Westerdam) ចូលចតនៅកម្ពុជាគឺកម្ពុជា រួចមានអង្គការសុខភាពពិភពលោក ហៅកាត់ថា WHO ចូលរួមឃើញអវិជ្ជមាន។

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ចេញផ្សាយ នៅថ្ងៃទី១៦ ខែកុម្ភៈ បានលើកឡើងថា ក្រោយពីក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ករណីធ្វើតេស្តវិជ្ជមាន វីរុស កូរ៉ូណាថ្មីលើស្ត្រី ជនជាតិអាមេរិកកាំងម្នាក់ មានអាយុ៨៣ឆ្នាំ នៅប្រទេសម៉ាឡេ ស៊ី កាលពីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៦ កុម្ភៈ មក ក្រសួងបានធ្វើការទាក់ទង យ៉ាងជិតស្និទ្ធតាម បណ្ដាញព័ត៌មាន និយ័តកម្មសុខភាពអន្តរជាតិ ឆ្នាំ២០០៥ របស់អង្គការសុខភាពពិភពលោក ដោយមានការ ពិភាក្សាគ្នាជាមួយ អង្គការសុខភាពពិភពលោក (WHO) មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លង សហរដ្ឋអាមេរិក (USCDC) វិទ្យាស្ថាន ប៉ាស្ទ័រ កម្ពុជា។

ក្រសួងសុខាភិបាល កម្ពុជា នៅតែទាមទារឲ្យអាជ្ញាធរសុខាភិបាល ម៉ា ឡេស៊ី មានការ ត្រួតពិនិត្យឡើងវិញយ៉ាងហ្មត់ចត់នូវលទ្ធផល ដែលបានប្រកាសចេញ ដោយអាជ្ញាធរសុខាភិបាល ម៉ាឡេស៊ី កាលពីយប់ថ្ងៃទី១៥ ខែកុម្ភៈ នេះ ដែលក្រសួងសុខាភិបាលកម្ពុជាបានសង្កេតឃើញ មានការ ផ្សាយតាមបណ្ដាញសារព័ត៌មាន ក្នុងប្រទេសដើម្បីបញ្ជាក់ពីសុក្រឹតភាព នៃលទ្ធផលធ្វើតេស្ត លើស្ត្រីជនជាតិ អាមេរិកាំងម្នាក់ អាយុ៨៣ឆ្នាំ នៅប្រទេសម៉ាឡេស៊ី៕ ដោយ ៖ សហការី