ស្លាប់​៣​នាក់ និង​របួសធ្ងន់​ស្រាល​១៦​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរ​ទូ​ទាំង​ប្រទេស

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ពី​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២០ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​នៅ​ទូ​ទាំង​ប្រទេស​សរុប​ចំនួន​១០​លើក (​យប់​៦​លើក​) បណ្ដាល​ឲ្យ មនុស្ស​ស្លាប់​ប្រុស​៣​នាក់ (​មិន​ពាក់មួក​១៦​នាក់ យប់​៩​នាក់​), របួសធ្ងន់​ប្រុស​១៥​នាក់ របួសស្រាល​ប្រុស​១​នាក់​។

Loading...

របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា ៖ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ទាំង​១០​លើក​នេះ មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរ​រួម​មាន​៖ ល្បឿន​៥​លើក​ស្លាប់​២​នាក់​, មិន​គោរព​សិទ្ធ​២​លើក​, មិន​ប្រកាន់​ស្តាំ​១​លើក​ស្លាប់​១​នាក់​។ ស្លាប់ និង​របួស​តាម​ប្រភេទ​យាន​៖ ម៉ូតូ​ស្លាប់​៣​នាក់ របួសធ្ងន់​១២​នាក់ របួសស្រាល​១​នាក់​,​រថយន្ត​តូច​របួសធ្ងន់​៣​នាក់​៕ ដោយ ៖ ទុ​យ ប៊ុ​ន​រី