រាជធានីភ្នំពេញ៖ ក្រសួងទេសចរណ៍កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ បានបើកសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្តសម្រាប់ ឆ្នាំ២០២០ ហើយបានពិភាក្សា យ៉ាងសកម្មអំពីស្ថានភាពនៃវិស័យទេសចរណ៍កម្ពុជាឆ្នាំ២០២០ ដែលត្រូវបានវាយតម្លៃថា ស្ថិតក្នុងដំណាក់កាលនៃបញ្ហាប្រឈមផង និងកាលានុវត្តភាពផង។ យោងតាមសេចក្តី ជូនដំណឹង ស្តីពីលទ្ធផលអង្គសន្តិបាតដែលបានលើកឡើងនូវសេណានីយោ២ បង្ហាញអំពីការថមថយនៃ ទេសចរណ៍អន្តរជាតិមកទស្សនាកម្ពុជាដែលធ្លាប់មាន កំណើនជាបន្តបន្ទាប់ជាប់ៗគ្នាជិត២០ឆ្នាំ ដោយឡើងដល់ចំណុចកំពូលមួយគឺប្រមាណ៦លាននាក់កាលពីឆ្នាំ២០១៩កន្លងទៅ។

តាមសេណានីយោទី១ដែលត្រូវបានប៉ាន់ស្មានថា អាចថយ ចុះក្នុងរង្វង់៤០% ក្នុងនោះតំបន់សៀមរាប និងខេត្តព្រះសីហនុប៉ះពាល់ច្រើនជាងប្រសិនបើជា យើងគ្មានវិធានការ ឬចំណាត់ការទាន់ពេលវេលា និងប្រសិទ្ធភាព។ ប៉ុន្តែអង្គសន្និបាតបានឯកភាពសេណានីយោទី២ ដោយការដាក់ចេញវិធានការ និងអនុ វត្តទាន់ពេលវេលារបស់រាជរដ្ឋាភិបាលស្របនឹងកាលានុវត្តភាព ដែលកម្ពុជាចាប់យកបានចេញ ពីបញ្ហានៃវិបត្តិ COVID-19 ដែលភ្ញៀវទេសចរណ៍អន្តរជាតិអាចថយ ប្រមាណ១០,ទៅ១៥% ក្នុងនោះភ្ញៀវចិនថយច្រើនជាងគេ។ ចំណែកភ្ញៀវអន្តរជាតិនានានៅតែ មានលំនឹងឬក៏ថយចុះតិចតួចប៉ុណ្ណោះ ខណៈដែលភ្ញៀវទេសចរណ៍ផ្ទៃក្នុងនឹងមានសន្ទុះកើនឡើង ស្របនឹងសកម្មភាព ជំរុញចលនាទេសចរណ៍ផ្ទៃក្នុងដែលទិន្នាការនេះ អាចជួយសម្រាលការលំបាក នៃឧស្សាហកម្ម ទេសចរណ៍សណ្ឋាគារ ភោជនីយដ្ឋានក្នុងកម្រិតមិនលើសពី១០% ។

អង្គសន្និបាតក៏បានវាយតំលៃថា ឆ្នាំ២០២០ ពិតជាលាយឡំដោយឱកាស និងបញ្ហាប្រឈម ដែលជះឥទ្ធិពលលើវិស័យទេសចរណ៍កម្ពុជា។ ទោះបីជាស្ថិតក្នុងដំណាក់កាលនៃ ការលំបាកដោយបញ្ហា Covid-19 ភាពមិនច្បាស់លាស់នៃបញ្ហាសេដ្ឋកិច្ចសកល សង្គ្រាម ពាណិជ្ជកម្ម និងចលនាកើនឡើងនៃការរើសអើងជាតិ និយមជ្រុល និងប្រព័ន្ធការពារនិយមដើរ បញ្ច្រាសនិន្នាការសកលភាវូបនីយកម្មយ៉ាងណាក៏ដោយ ក៏វិស័យទេសចរណ៍កម្ពុជានៅតែ បន្តសកម្មភាពរស់រវើក។ ទន្ទឹមនោះសកម្មភាពទេសចរណ៍ផ្ទៃក្នុង នឹងជួយសម្រាលការលំបាកចំពោះ មុខនៃការថមថយ ទេសចរណ៍អន្តរជាតិ និងកាត់បន្ថយការប៉ះពាល់នៃឧស្សាហកម្មទេសចរណ៍ខណៈ ដែលទេសចរណ៍ក្នុងស្រុកត្រូវបាន រំពឹងក្នុងកំណើន ១០% ជាមួយនឹងការចូលរួមជំរុញសកម្ម ភាពសេដ្ឋកិច្ចផ្ទៃក្នុង។

អង្គសន្និបាតក៏បានលើកឡើងអំពីគំនិតផ្តួចផ្តើមធាតុចូលសំខាន់ៗមួយចំនួន ដើម្បី សម្រួលការធ្វើដំណើរនិងជំរុញលំហូរទេសចរណ៍មកទស្សនាកម្ពុជារួមមាន៖ ស្នើបើកកំពង់ផែទឹកជ្រៅខេត្តកំពត ដើម្បីអនុញ្ញាតឲ្យនាវាទេសចរណ៍អាចចូលកំពង់ផែបានតាមច្រក សមុទ្រនេះបន្ថែមទៀត។ ស្នើគួរបន្ថយថ្លៃទិដ្ឋាការពាក់កណ្តាល សម្រាប់ទេសចរណ៍មកតាមនាវាទេស ចរណ៍សមុទ្រ និងការផ្តល់ទិដ្ឋាការរួមតាមបញ្ជីឈ្មោះភ្ញៀវទេសចរណ៍។ គួរសម្រួលលំហូរ នៃទេសចរណ៍ថៃមកទស្សនាឲ្យដល់ខេត្តសៀមរាប ដោយប្រើប័ណ្ណព្រំដែន។ បន្ថែមលើនោះចំពោះការប្រើប្រាស់រថយន្តទេសចរណ៍ផ្ទាល់ខ្លួនចូលមកទស្សនាកម្ពុជាស្របច្បាប់ គួរសម្រួល និងអនុញ្ញាតដោយមានការបិទសន្លឹកប័ណ្ណសម្គាល់អត្តសញ្ញាណចូល-ចេញ (Sticker)។

គួររៀបចំឲ្យមានភ្នាក់ងារជំនួយទេសចរណ៍ (Tourist Assistant) នៅតាមច្រកចូលព្រំដែនអន្តរជាតិ។ កិច្ចការនេះគួរត្រូវបានអនុវត្តដោយ ភ្នាក់ងារនគរបាលទេសចរណ៍។ ចំណែកព្រលានយន្ត ហោះខេត្តបាត់ដំបងគួរត្រូវបានស្តារ និងដាក់ឲ្យដំណើរការឡើងវិញ ដើម្បីសម្រួលដល់ការធ្វើ ដំណើរ និងទេសចរណ៍។ ទន្ទឹមនោះអង្គសន្និបាត បានសម្ដែងអំណរគុណចំពោះរាជរដ្ឋា ភិបាលកម្ពុជាដែលបាន និង កំពុងជួយស្ថាបនាអគារអ្នកដំណើរនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ផងដែរ។ អង្គសន្និបាតក្រសួងទេសចរណ៍បានសម្តែងនូវការអបអរសាទរដល់ជ័យលាភីដែលនឹង ត្រូវប្រគល់ជូនដោយ លោកអគ្គបណ្ឌិតសភា-ចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងនោះជ័យលាភីទីក្រុងដែលបានរៀបចំពិធីបុណ្យឆ្លងឆ្នាំល្អជាងគេមាន ចំនួន០៣ ជ័យលាភី គឺក្រុងសៀមរាប (ជ័យលាភីលេខ១) រាជធានីភ្នំពេញ (ជ័យលាភីលេខ ២) និងក្រុងកែប (ជ័យលាភីលេខ ៣)។
ជ័យលាភីអ្នកជំនាញទេសចរណ៍ឆ្នើមលើកទី១ មាន ១៨ជ័យលាភី ក្នុងនោះជ័យលាភីមេដាយមាសមានចំនួន ០៣ ជ័យលាភីមេដាយប្រាក់មានចំនួន ០៦ និងជ័យលាភីមេដាយសំរឹទ្ធមានចំនួន ០៩ ខណៈដែលជ័យលាភី បដិសណ្ឋារកិច្ចល្អច្រកទ្វារអន្តរជាតិលើកទី ២ មាន ០៦ជ័យលាភី ក្នុងនោះជ័យលាភីទទួល បានស្នាមញញឹម ៣ (មានចំនួន ៣ ) ស្នាមញញឹម២ (មានចំនួន២) និងស្នាមញញឹម១ (មានចំនួន ១)។ ដោយឡែកជ័យលាភីបដិសណ្ឋាកិច្ចល្អក្នុងវិស័យទេសចរណ៍លើកទី ២ មាន១១៤ ជ័យលាភីក្នុងនោះជ័យលាភីទទួលបានស្នាមញញឹម ៣ (មានចំនួន ៨២) ស្នាមញញឹម២ (មានចំនួន២៥) និងស្នាមញញឹម១ (មានចំនួន ៧) និងជ័យលាភីបង្គន់សាធារណៈកម្ពុជា លើកទី ២ មាន៩៩ ជ័យលាភីក្នុងនោះជ័យលាភីទទួលបានស្នាមញញឹម ៣ (មានចំនួន ៣៩) ស្នាមញញឹម២ (មានចំនួន ៥១) និងស្នាមញញឹម១ (មានចំនួន ៩)។
អង្គសន្និបាតបានប្តេជ្ញាចិត្ត និងខិតខំប្រឹងប្រែង យកអស់ស្មារតី កម្លាំងកាយចិត្ត មិនខ្លាចនឿយហត់ ប្រកបដោយឆន្ទៈនយោបាយមោះមុត ទទួលការអនុវត្តតាមស្មារតីតែមួយ តាមទិសដៅដែលបានដាក់ចេញ និងភារកិច្ចដែលអង្គសន្និបាតដែលបានកំណត់ដាក់ចេញ។ អង្គសន្និបាតទាំងមូលសូមសម្ដែងនូវអំណរគុណ និងមានជំនឿជឿជាក់យ៉ាងរឹងមាំ ប្រកបដោយភាពកក់ក្តៅបំផុតចំពោះរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជានិច្ចកាលមិនត្រឹមតែគិតគូរ ជាប់ជាប្រចាំដល់ជីវភាព និងសុខទុក្ខមន្ត្រីរាជការ បានដំឡើងប្រាក់បៀវត្សរ៍ និងរៀបចំ គោលនយោបាយនានា ព្រមទាំងខិតខំប្រឹងប្រែងយកអស់ស្មារតី កម្លាំងកាយចិត្ត មិនខ្លាច នឿយហត់ ប្រកបដោយឆន្ទៈនយោបាយមោះមុត ដើម្បីបុព្វហេតុសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសុវត្ថិភាពជូនប្រទេសជាតិ និងប្រជាជន៕ ដោយ ៖ សុខ សារ៉ាយ