ស្ដារ​ប្រ​ព​ន្ធ័​លូ​រំដោះ​ទឹក ដើម្បី​សម្រួល​ដល់​ការ​សិក្សា​របស់​សិស្សានុសិស្ស

203

ក្រុងព្រះសីហនុ ៖ នៅ​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០២០ វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក លោក គង់ សោភា ភិ​បាល​រង​ក្រុងព្រះសីហនុ​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​ស្ដារ​លូ​នៅ​តាម​បណ្ដោយ​ផ្លូវ​មុខ​សាលារៀន​សាគូ​រ៉ា​រហូត​ទៅ​ដល់​មុខ​សាខា​គយ​ប្រវែង​៣០០​ម៉ែត្រ ត្រង់​ចំណុច​មុខ​ផ្សារ​ទំនប់​រលក​ស្ថិត​នៅ​ក្នុងភូមិ​ទំនប់​រលក សង្កាត់​១ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ​។ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​ឯកឧត្តម គួ​ច ចំរើន អភិបាល​នៃ គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ និង​លោក អ៊ី សុខ​ឡេ​ង អភិបាល​ក្រុងព្រះសីហនុ ដឹកនាំ​ដោយ លោក គង់ សោភា អភិបាលរង​ក្រុងព្រះសីហនុ សហការ​ជាមួយ​មន្ទីរ​អប់រំ មន្ទីរ​ធនធានទឹក មន្ទី​សាធារណការ ក្រុមហ៊ុន​ប្រមូល​សំរាម និង​ក្រុមហ៊ុន ស្ថាបនា​សាងសង់​ផ្លូវ​PISNOKA​។

Loading...

កន្លង​មក​ដោយ​មានការ​ជន់​លិច​នៅ​ក្នុង​សាលា ដោយ​មានការ​ស្ទះ​ប្រព័ន្ធ​លូ​បង្ហូរទឹក​នៅ​ក្នុង​បរិវេណ សាលា​ដូច​ជា​នៅ​ខាង​មុខ​សាលា​ពេល​ដែល​មាន​ភ្លៀង​ម្ដង​ៗ​គឺ​មាន​ដក់​ទឹក​ជន់​លិច​ធ្វើ​ឲ្យ​ពិបាក​ដល់​សិស្សានុសិស្ស​រៀនសូត្រ​។ ហើយ​នៅ​ក្នុង​សាលា​នេះ​ក៏​មាន​បឋម​សិក្សា​សុទ្ធតែ​ជា​កុមារ​ៗ អាច​ងាយ​រង​គ្រោះ​ផ្សេង​ៗ​។ ក្នុង​នោះ​ផង​ដែរ​លោក គង់ សោភា អភិបាលរង​ក្រុងព្រះសីហនុ បាន​មាន​ប្រសាសន៍​ថា សម្រាប់​ការ​ស្តារ​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ចេញពី​សាលា​សា​កូ​រ៉ា​នេះ​គឺ ក្រុមហ៊ុន​សាងសង់​ផ្លូវ PISNOKA ជា​ក្រុមហ៊ុន​ទទួល​ស្ថាបនា​សាងសង់​ផ្លូវ​ទាំង​៣១ ខ្សែ​ដែល​ជា​គម្រោង​របស់​រាជរដ្ឋាភិបាល​។

លោក​បាន​មើលឃើញ​ពី​ផលវិបាក​ដល់​សិស្សានុសិស្ស នៅ​សិក្សា នៅ​សាលា​បឋម​សា​កូ​រ៉ា​ទំនប់​រលក​។ គួរ​បញ្ចា​ក់​ផង​ដែរ​ថា ក្នុង​ការ​ស្ដារ​ប្រព័ន្ធ​លូ​នេះ ក្រុមហ៊ុន PISNOKA បាន​សម្រេចចិត្ត​ជួយ​ទាំង​ពលកម្ម និង​សម្ភារ​ដោយ​មិន​គិត​ថវិកា និង​សេវា​អ្វី​ទាំងអស់​។ ១-​រៀបចំ​ស្ដាយ​ប្រព័ន្ធ​លូ​នៅ​មុខ​សាលា​ប្រវែង​ប្រហែល ៣០០​ម៉ែត្រ​។
២-​រៀបចំ​ប្រព័ន្ធ​លូ​នៅ​ក្នុង​បរិវេណ​សាលា និង​ចាក់​ដី​បន្ថែម​នៅ​ចំណុច​ណា​ដែល​ទំនាប និង​មាន ទឹក​ដក់​។ ៣-​ធ្វើការ​ជួសជុល​សាល​ប្រជុំ​សាលា សា​កូ​រ៉ា ដែល​មានការ​ទ្រុឌទ្រោម​ឲ្យ​ល្អ​ឡើង​វិញ​។

ជា​ចុង​ក្រោយ​លោកស្រី អ៊ុ​ច សោភា ប្រធាន​មន្ទីរ​អប់រំ បាន​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ និង​លោក អ៊ី សុខ​ឡេ​ង អភិបាល​ក្រុងព្រះសីហនុ ព្រមទាំង​ក្រុមហ៊ុន​សាងសង់​ផ្លូវ PISNOKA មន្ទីរ​សាធារណការ មន្ទីរ​ធនធានទឹក និង​ក្រុមហ៊ុន​ប្រមូល សំរាម​ដែល​បាន​ចូលរួម​សហការ​ក្នុង​ការ​ស្ដារ​ប្រព័ន្ធ​លោក ជា​ពិសេស​ឯកឧត្តម គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ ដែល​តែងតែ​គិតគូ​នូវ​រាល់​ផលវិបាក​ជូន​ប្រជាពលរដ្ឋ​៕ ដោយ ៖ ឈុ​ន គឹ​ម​ហៃ