លោក​ជំទាវ ម៉ែ​ន សំ​អន ជូន​បាច់ផ្កា និង​ថវិកា​ដល់​វីរៈនារី គង់ សា​រឿ​ន អ្នក​ដោះ​មីន​ខេត្តស្វាយរៀង

210

ខេត្តស្វាយរៀង ៖ លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី ក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច​បាន​ជូន​បាច់ផ្កា និង​ថវិកា​ដល់​វីរៈនារី គង់ សា​រឿ​ន​វី​រៈ នារី​ដោះ​មីន​នៅ​ខេត្តស្វាយរៀង និង​វីរៈនារី​៣​នាក់​ទៀត ដែល​ជា​អ្នក​ដោះ​មីន​រំដោះ​ដីស្រែ និង​ដី​លំនៅ​ដ្ឋា​ន ជូន​ប្រជាពលរដ្ឋ​ខេត្តស្វាយរៀង ដែល​ដាក់​នៅ​ក្នុង​សម័យ​សង្គ្រាម​ទស្ស​វត្ស​៧០​មក​ដល់​ឆ្នាំ​១៩៨០ ទើប​រដោះ​ដីស្រែ​របស់​ប្រជាពលរដ្ឋ​អំពី​មីន​ចម្រូង និង​គ្រាប់​មិន​ទាន់​ផ្ទុះ​បាន​ជោគជ័យ​។

Loading...

ដោយ​គុណ​បំណាច់​ដ៏​ប្រសើរ​របស់​វីរៈនារី​ដោះ​មីន​ខេត្តស្វាយរៀង​នេះ រាជរដ្ឋាភិបាល​ជា​ពិសេស​សមាគមនារី​កម្ពុជា ដើម្បី​អភិវឌ្ឍន៍ តែងតែ​យកចិត្តទុកដាក់​គោរព​វីរៈភាព​ដ៏​អង់អាច​ក្លាហាន​របស់​វីរៈនារី​ដោះ​មីន​ទាំង​៤​រូប នៅ​ខេត្តស្វាយរៀង ដែល​ដឹកនាំ​ដោយ​វីរៈនារី គង់ សា​រឿ​ន​។ លោក​ជំទាវ​បាន​ធ្វើការ​សំណេះសំណាល​នៅ​ក្នុង​ពិធី អបអរសាទរ​ខួប​លើក​ទី​១០៩ នៃ​ទិវា​នារី​អន្តរជាតិ​០៨​មីនា នា​រសៀល​ថ្ងៃ​ទី​៥ មីនា ២០២០ នៅ​សាល​ប្រជុំ​សាលា​ខេត្តស្វាយរៀង​៕ ដោយ ៖ វ៉ា​ន់ ប៊ុ​ន​ធឿ​ន