វៀតណាម​ប្រមូល​ទិញ​លាមក​សត្វ​គោ​-​ក្របី នៅ​ស្រុក​ស្វាយ​ជ្រំ

ខេត្តស្វាយរៀង ៖ ឈ្មួញ​វៀតណាម​ចូល​មក​ប្រមូល​ទិញ​លាមក​សត្វ​គោក្របី​ទៅ​ប្រទេស​វៀតណាម​តាម ច្រករបៀង ក្រសាំង​ជ្រំ ឃុំ​គ្រួ​ស ស្រុក​ស្វាយ​ជ្រំ ដោយ​ឲ្យ​តម្លៃ​ក្នុង​មួយ​កា​រ៉ុ​ង​៣,០០០​រៀល​។ បើ​តាម​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ក្រសាំង​ជ្រំ ឃុំ​គ្រួ​ស ស្រុក​ស្វាយ​ជ្រំ បាន​ប្រាប់​អ្នក​ព័ត៌មាន​យើង នា​ថ្ងៃ​ទី​១២ មីនា ២០២០​ថា ឈ្មួញ​វៀតណាម​បាន​ប្រមូល​ទិញ​លាមក​សត្វ​គោក្របី អ្នកស្រុក ក្នុងស្រុក​ស្វាយ​ជ្រំ ដែល​លាមក​សត្វ​ហាល​ស្ងួត ក្នុង​១​កា​រ៉ុ​ង ឬ​៣០​គីឡូក្រាម តម្លៃ​៣,០០០​រៀល ទៅ​៣,៥០០​រៀល​។

Loading...

ប្រភព​ដដែល​បន្ត​ទៀត​ថា ដោយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បន្ទាត់​ព្រំដែន ក្នុងស្រុក​ស្វាយ​ជ្រំ មាន​ចិញ្ចឹមសត្វ​គោក្របី​ច្រើន ហើយ​សត្វ​គោក្របី​ជុះអាចម៍​ច្រើន ប្រជាពលរដ្ឋ​បាន​ប្រមូល​ហាល និង​ដើរ​រើស​តាម​វាលស្រែ ហាល​លក់​ឲ្យ​ឈ្មួញ​ដើម្បី​ដោះស្រាយ​ជីវភាព បាន​មួ​យក​ម្រឹត​ផង​ដែរ​។

ប្រភព​បន្ត​ទៀត​ថា ដីស្រែ​ប្រជាពលរដ្ឋ​ទាំង​ស្រែវស្សា និង​ស្រែប្រាំង​គឺជា​ទូទៅ កសិករ​ប្រើប្រាស់​ជីគីមី​ទើប​ទទួលផល​បើ​ប្រើប្រាស់​ជីលា​មក​សត្វ​គោក្របី គឺ​មិន​ទទួល​បាន ទិន្នផល​ទេ ពេល​ប្រើ​ជី​លាមក​សត្វ​កើត​មាន​ដង្កូវ​ស៊ី​ដើម​ខូច​ទើប​សម្រេចចិត្ត​លក់​យក​ប្រាក់​ទិញ​ជីគីមី​ប្រើ​វិញ​៕ ដោយ ៖ វ៉ា​ន់ ប៊ុ​ន​ធឿ​ន