ខេត្តបាត់ដំបង ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា រយៈពេលបីថ្ងៃនៅខេត្តបាត់ដំបង ឆ្នាំ២០២០នេះថា នៅល្ងាចទី១៤ ខែមីនា ឆ្នាំ២០២០ ដែលជាថ្ងៃទី០២ និងជាថ្ងៃបើកផ្លូវការនៃពិធីបុណ្យទន្លេ នៅខេត្តបាត់ដំបង មានចូលទស្សនាកម្សាន្តប្រមាណ២០ម៉ឺននាក់។ លោក ថោង ខុន បានគត់សម្គាល់ឃើញថា ការសម្តែងសិល្បៈទាំងបុរាណ និងសម័យទទួលបានការចាប់អារម្មណ៍ខ្លាំង ពីបងប្អូនប្រជាពលរដ្ឋ ដោយក្នុងនោះ ល្ខោនបាសាក់ រឿង «ភ្នំសំពៅ» មានប្រជាពលរដ្ឋមើលច្រើន និងរាំលេងក្នុងកម្មវិធីបុណ្យទន្លេ។

សូមជម្រាបថា បុណ្យទន្លេខេត្តបាត់ដំបង ត្រូវបានរៀបចំរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៥ ខែមីនា ឆ្នាំ២០២០។ ពិធីបើកជាផ្លូវការបុណ្យទន្លេផ្លូវការរៀបចំឡើង នៅល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ ក្នុងជួររាជរដ្ឋាភិបាលផងដែរ៕ ដោយ ៖ សុខ សារ៉ាយ












