ឌុ​ប​ប្រពន្ធ​វិល​មក​ពី​ផឹកស៊ី​ស្រវឹង​ជិះ​ម៉ូតូ​ធ្លាក់​ជង្ហុក ធ្លាក់​ទាំង​ប្រពន្ធ​បណ្ដាល​ឲ្យ​រង​របួសធ្ងន់

រាជធានី​ភ្នំពេញ ៖ អ្នក​ណា​បន្ទោស​អ្នក​ណា​ឥឡូវនេះ ខណៈ​ដែល​ប្តី និង​ប្រពន្ធ​សុទ្ធតែ​ស្រវឹង​ដូច​តែ​គ្នា ជិះ​ម៉ូតូឌុប​គ្នា​ទើប​វិល​ចេញ​មក​ពី​ផឹកស៊ី​ជួបជុំ​មិត្តភក្តិ​វិញ បើក​ម៉ូតូ​លឿន​ជ្រុល​ទៅ​ធ្លាក់​ជង្ហុក តាម​ផ្លូវជាតិ​លេខ​៣ ការដ្ឋាន​កាយ​ធ្វើ​ផ្លូវ បោក​ធ្លាក់​ប្រពន្ធ​រង​របួសធ្ងន់​បាក់ដៃ​ស្តាំ កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២០ នៅ​តាម​ផ្លូវជាតិ​លេខ​៣ ភូមិ​ព្រៃ​ព្រីង​ត្បូង​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ​សែន​ជ័យ​។

Loading...

ស្ត្រី​រង​គ្រោះ​ឈ្មោះ ស សុំ អាយុ​៥៣​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ផ្នែក​អនាម័យ មាន​ទីលំនៅ​ភូមិ​វត្ត​ស្លែង សង្កាត់​ពងទឹក ខណ្ឌដង្កោ របួស​បាក់ដៃ​។ ចំណែក​លោក​ប្តី ស្រវឹង​ទោ​ទន់ សួរ​ហើយ​សួរ​ទៀត មិន​ព្រម​ប្រាប់​ឈ្មោះ​ទេ មិនតែប៉ុណ្ណោះ​រករឿង ទាំង​អ្នក​សួរ​ទៀត​។ តាម​ប្រភព​នៅ​កន្លែង​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​២​នាក់​ប្តី​ប្រពន្ធ​ខាងលើ ស្រវឹង​ដូច​តែ​គ្នា ជិះ​ម៉ូតូ​ស្មាស់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1W-5178។

ឌុ​ប​គ្នា​មក​ពី​ផឹកស៊ី ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៣ ពី​ជើង​ទៅ​ត្បូង​ដល់​ចំណុច​ខាងលើ ការដ្ឋាន​ធ្វើ​ផ្លូវជាតិ​លេខ​៣ កាយ​ផ្លូវ ធ្វើ​ឲ្យ​បើក​ម៉ូតូ​ទៅ​ធ្លាក់​ចូល​ជង្ហុក​ធ្លាក់​តាំង​ប្រពន្ធ​បណ្ដាល​ឲ្យ​រង​របួស​។ ជន​រង​គ្រោះ​របួសធ្ងន់​ម្នាក់ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ កងពលតូច​លេខ​៧០ ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ៕ ដោយ ៖ យឹ​ម ឈឿ​ន