មន្ទីរ​សុខាភិបាល​ធ្វើតេស្ត​មនុស្ស​១២​នាក់ និង​ដាក់​នៅ​ដោយឡែក​ដើម្បី​តាមដាន

461

ខេត្តបន្ទាយមានជ័យ ៖ មនុស្ស​ចំនួន​១២​នាក់ នៅ​ខេត្តបន្ទាយមានជ័យ ត្រូវ​បាន​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​១៩ ប៉ុន្តែ​ល​ទ្ឋ​ផល​គឺ​មិន​មាន​ទេ គិត​ត្រឹម​ថ្ងៃ​ទី​១៩ ខែមីនា​នេះ​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន ដែល​ចេញផ្សាយ​ដោយ មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​។

Loading...

សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​និយាយ​ថា ពួក​គេ​ទាំង​១២​នាក់ គឺជា​អ្នក​ប៉ះពាល់​នឹង​ជនជាតិ​ខ្មែរ​ម្នាក់ និង​ខ្មែរ​អ៊ី​ស្លា​ម​ម្នាក់ ដែ​មាន​ផ្ទុកមេរោគ​កូ​វី​ដ​១៩​។ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្ន​បាន​រក​ឃើញ​មាន​មនុស្ស​ពីរ​នាក់​ដែល​មាន​ផ្ទុកមេរោគ​កូ​វី​ដ​១៩​។ អ្នក​ទាំង​១២​នាក់​នោះ​គឺជា​អ្នក​ប៉ះពាល់​ដោយ​ផ្ទាល់​ជាមួយនឹង​អ្នក​ទាំង​ពីរ​។

ខាងក្រោម​ជា​សេចក្តី​ប្រកាស​ព័ត៌មាន របស់​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​៖