ឧ​បា​យកល​ដ៏​គ្រោះថ្នាក់​បំផុត របស់​ឃាត​កកូ​វី​ដ​១៩

http://www.thomas-vogel.de/istock/is_planetearth.jpg

អត្ថបទ​ស្រាវជ្រាវ ៖ កូ​វី​ដ​១៩ បាន​រាតត្បាត​សាហាវ​ពាសពេញ​ពិភពលោក គឺ​ដោយសារ​តែ​វា​មាន​ឧបាយកល​ជា​ច្រើន​។ ឧបាយកល​ដ៏​គ្រោះថ្នាក់​បំផុត​មួយ​នោះ​គឺ​វា​សម្ងំ​ខ្លួន​នៅ​ក្នុង​ខ្លួន​មនុស្ស មិន​បង្ក​រោគ​សញ្ញា ប៉ុន្តែ​អាច​ចម្លង​ទៅ​អ្នក​ផ្ស​ងេ​។ នេះ​បើ​តាម​ការ​ស្រាវជ្រាវ​របស់​ចិន​និង​អា​មេ​រិ​ក​។

Loading...

ការ​ស្រាវជ្រាវ​មួយ​របស់​អា​មេ​រិ​កមួយ​បាន​រក​ឃើញ​ថា មនុស្ស​មាន​ផ្ទុកមេរោគ​កូ​វី​ដ​១៩ ប៉ុន្តែ​មិន​បង្ក​រោគ​សញ្ញា​គឺជា បុគ្គលិក ដែល​មាន​គ្រោះថ្នាក់​នៅ​ក្នុង​ការ​ចម្លង​ទៅ​មនុស្ស​ដទៃ​ទៀត​ច្រើន​ជាងគេ​។ សេចក្តីរាយការណ៍ ព័ត៌មាន របស់​សារព័ត៌មាន Forbes បាន​ឲ្យ​ដឹង​ថា​១៧, ៩​ភាគរយ​នៃ​អ្នក​ផ្ទុក មេរោគ​កូ​វី​ដ​១៩ គឺ​មិន​ចេញ​ជា​រោគ​សញ្ញា​ទេ​។

ដោយសារ​តែ​មិន​ចេញ​រោគ​សញ្ញា​នេះ​ហើយ វា​បាន​ធ្វើ​ឲ្យ​បុគ្គល​ម្នាក់​ៗ​គិត​ថា​មិន​មាន​ជំងឺ​ហើយ បុគ្គល​នោះ​មិន​ធ្វើការ​ពិនិត្យ​រក​មេរោគ​។ ជាល​ទ្ឋ​ផល បុគ្គល​នោះ​ក៏​បន្ត​ចម្លង​មេរោគ​ទៅ​អ្នក​ដទៃ ដោយ​រួម​ទាំង​មនុស្ស​ជុំវិញ​ខ្លួន​បាន​ផង​ដែរ​។ នេះ​ជា​ឧបាយកល​ដែល​ធ្វើ​ឲ្យ​មេរោគ​នេះ រាតត្បាត​យ៉ាង​សាហាវ​ក្នុង​ពិភពលោក​៕