ចូលរួម​ការពារ​ខ្លួន​ពី​វីរុស​កូ​វី​ដ​១៩ ជាមួយ OPPO តាម​រយៈ​ការ​ចែក​ម៉ាស​ដោយ​ឥត​គិតថ្លៃ

712

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​វីរុស​កូ​វី​ដ​១៩ (​កូ​រ៉ូ​ណា​) កំពុង​រីក​រាលដាល​ស្ទើរតែ​គ្រប់​ប្រទេស​ជុំវិញ​ពិភពលោក និង​បន្ត​គំរាម​គំ​ហែង​សុខភាព​សាធារណៈ​។ ជាមួយ​គ្នា​នេះ ក្រុមហ៊ុន OPPO បាន​ចាត់វិធានការ​អនាម័យ នៅ​តាម​មជ្ឈមណ្ឌល​ជួសជុល​ទូរស័ព្ទ​ដៃ OPPO តាម​រយៈ​ការ​បាញ់ថ្នាំ​សម្លាប់​មេរោគ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ រាល់​បុគ្គលិក​ក្រុមហ៊ុន​តម្រូវ​ឲ្យ​ពាក់​ម៉ាស និង​ពិនិត្យ​សីតុណ្ហភាព មុន​ពេល​ចាប់​ផ្តើ​ធ្វើការ​ជា​រៀងរាល់ថ្ងៃ (​ក្នុង​ករណី​ក្តៅខ្លួន ឬ​មិន​ស្រួលខ្លួន ក្រុមហ៊ុន​អនុញ្ញាត​សម្រាក​នៅផ្ទះ ឬ​ជួប​ពេទ្យ​) ទូរស័ព្ទ​ត្រូវ​បាន​សម្អាត រៀង​រាល់​ពីរ​ម៉ោង​ម្តង និង​ទឹក​អាល់កុល​លាងដៃ ដើម្បី​ធានា​នូវ​សុខ​សុវត្ថិភាព​ដល់​អតិថិជន និង​អ្នកគាំទ្រ​។

Loading...

ជា​ពិសេស​ដើម្បី​ជួយ​កាត់​បន្ថយ​ការ​រីក​ដុះដាល វីរុស​កូ​វី​ដ​១៩ ក៏​ដូច​ជា​ការ​ថែទាំ​សុខភាព​ផ្ទាល់ខ្លួន​របស់​លោក​អ្នក​។ ក្រុមហ៊ុន OPPO នៅ​ប្រទេស​កម្ពុជា ធ្វើការ​ចែក​ម៉ាស​ជូន​ឥត​គិតថ្លៃ នៅ​ទីតាំង​មជ្ឈមណ្ឌល​ជួសជុល​ទូរស័ព្ទ​ដៃ OPPO សាខា ផ្សារ​ទំនើប AEON 1 លេខ​ទំនាក់ទំនង : 098 652 888 និង Exchange Square លេខ​ទំនាក់ទំនង​: 098 535 111 ឬ Hotline: 1800206776 ឥត​គិតថ្លៃ ! ដូច្នេះ​លោក​អ្នក​អាច​អញ្ជើញ​ទៅ​ទទួល​ម៉ាស​ការពារ​បាន នៅ​រៀង​រាល់​ម៉ោង​ធ្វើការ​។

អ្នកតំណាង​ឲ្យ​ក្រុមហ៊ុន​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​៖ «​ស្តង់ដារ​អនាម័យ​របស់​បុគ្គលិក ហាង មជ្ឈមណ្ឌល​ជួសជុល​ទូរស័ព្ទ​ដៃ និង​ផលិតផល​របស់​យើង​គឺជា​អ​ទិ​ភាព​ខ្ពស់​បំផុត នៅ​ពេល​ដែល​ស្ថានភាព​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​កំពុង​បន្ត​វិវត្តន៍​។ វា​ជា​ការ​សំខាន់​ណាស់ សម្រាប់​ក្រុមហ៊ុន​យើងខ្ញុំ ដើម្បី​ធានា​ថា អតិថិជន​គ្រប់​រូប​អាច​ទទួល​បាន​នូវ​បទ​ពិសោធន៍ នៃ​ការ​តេស្ត​ផលិតផល​ចុង​ក្រោយ OPPO Find X2 Pro តម្លៃ $1299 ប្រកប​សុវត្ថិភាព​បំផុត​។ ជា​ពិសេស​យើង​ចែក​ម៉ាស​ជូន​ដោយ​ឥត​គិតថ្លៃ​ថែម​ទៀត​។

ដូច្នេះ​សម្រាប់​អតិថិជន​ដែល​ចាប់អារម្មណ៍ ចង់​តេស្ត​សាកល្បង ទូរស័ព្ទ​ស៊េរី​ថ្មី​លំដាប់​កំពូល OPPO Find X2 Pro នៅ​មជ្ឈមណ្ឌល ជួសជុល​ទូរស័ព្ទ​ដៃ OPPO សាខា​ថ្មី​ផ្សារ​ទំនើប Aeon 1 ប្រកបដោយ​សុវត្ថិភាព និង​អស់​ក្តី​បារម្ភ​រឿង​ឆ្លង​វីរុស​កូ​រ៉ូ​ណា ឬ កូ​វី​ដ​19 ឬ កូ​រ៉ូ​ណា ទៀត​ហើយ​។ សូម​រំលឹក​ថា វីរុស​កូ​វី​ដ​19 នេះ​ត្រូវ​បាន​ចម្លង​តាម​រយៈ​ការ​ប៉ះពាល់​ផ្ទាល់​ទៅ​នឹង ដំណក់​ទឹកតូច​ៗ​ដែល​ចេញពី​ប្រព័ន្ធ​ផ្លូវដង្ហើម​របស់​អ្នក​ដែល​បាន​ឆ្លង​វីរុស (​តាម​រយៈ​ការ​ក្អក និង​កណ្តាស់​) និង​ការ​ប៉ះ​ទៅ​លើ​ផ្ទៃ​នានា​មាន​វីរុស​។

វីរុស COVID-19 អាច​រស់នៅ​ផ្ទៃ​ខាងក្រៅ​បានជា​ច្រើន​ម៉ោង ប៉ុន្តែ​ថ្នាំ​សម្លាប់​វីរុស​ទូទៅ​អាច​ប្រើ​ដើម្បី​សម្លាប់​វា​បាន​។ ក្នុង​ករណី មាន​រោគ​សញ្ញា​អាច​ជា​គ្រុនក្តៅ ក្អក និង​ថប់ដង្ហើម សូម​ប្រញាប់​ខ​ល​ទៅ​កាន់​លេខ 115 ។ វា​ជា​ការ​សំខាន់​ដែល​ត្រូវ​ចង​ចាំ​ថា វិធានការ​ការពារ​សំខាន់​ៗ​គឺ​ការ​អនុវត្តន៍​អ នា​ម័​យ​ផ្ទាល់ខ្លួន ដូច​ជា​លាងដៃ​ឱ្យ​បាន​ញឹកញាប់ និង ពាក់​ម៉ាស​ជាដើម ៕ អត្ថបទ ៖ សហការី