អន្តរជាតិ ៖ ប្រទេសថៃ និងប្រទេសវៀតណាមបង្កើនការទប់ស្កាត់មេរោគកូវីដ-១៩ ដោយប្រទេសថៃ ប្រកាសបន្ថែមការបិទហាងទំនិញធំៗ ( shopping malla) ហើយប្រទេសវៀតណាមផ្អាកការហោះហើរពី ក្រៅប្រទេសទាំងអស់ចូលប្រទេសវៀតណាម។ ប្រទេសទាំងពីរចាត់វិធានការកាន់តែខ្លាំងដូច្នេះ ខណៈពេលដែលមេរោគកូវីដ១៩គំរាមកំហែងកាន់តែខ្លាំងនៅក្នុងតំបន់អាស៊ីអគ្នេយ៍។
Loading...
ថៃនឹងបិទហាងទំនិញចាប់ពីថ្ងៃអាទិត្យស្អែកទៅ ដោយលើកលែងតែ Super markets និងឪសថស្ថាន បន្ទាប់ពីនៅថ្ងៃសៅរ៍នេះ ថៃប្រកាសរកឃើញអ្នកផ្ទុកមេរោគកូវីដ-១៩ រហូតដល់៨៩នាក់ ដោយនាំឲ្យចំនួន សរុបឡើងដល់៤១១នាក់។ ចំណែកចំនួនអ្នកផ្ទុកមេរោគកូវីដ-១៩ នៅប្រទេសវៀតណាមវិញបានកើនឡើង ដល់បានឡើងដល់ចំនួន៩២នាក់៕