រាជធានីភ្នំពេញ ៖ បងប្អូនខ្មែរធ្វើការនៅថៃបានសម្រុកចូលកម្ពុជានៅថ្ងៃនេះ ពួកគាត់ត្រូវនៅដោយឡែកពីគេ និង សមាជិកគ្រួសាររយៈពេល១៤ថ្ងៃ ដើម្បីចៀសវាងការចម្លងមេរោគកូវីដដល់សមាជិកគ្រួសារផ្សេងទៀត។ វាជាគោលការណ៍ទូទៅដែលអ្នកដែលធ្វើដំណើរមកពីប្រទេសមានការរាលដាលមេរោគកូវីដ១៩ ត្រូវនៅដោយឡែក រយៈពេល១៤ថ្ងៃ។
ក្នុងរយៈពេល១៤ថ្ងៃនេះ បើសិនជាមានលេចចេញរោគសញ្ញាដូចជាក្តៅខ្លួន ក្អក កណ្តាស់ ត្រូវប្រញាប់ទាក់ទងគ្រូពេទ្យតាមរយៈលេខទូរស័ព្ទ១១៥។ ការនៅដោយឡែកជាវិធានាការអាចការពារខ្លួនឯងផង ការពារសមាជិកគ្រួសារផង និងមិត្តភក្តិផង ពីការឆ្លងមេរោគកូវីដ១៩។
ដូច្នេះបងបប្អូនខ្មែរដែលត្រឡប់ពីថៃ ត្រូវ អនុវត្តតាមអ្វីដែលប្រកាសដោយក្រសួងសុខាភិបាល ទាក់ទងនឹងការដាក់ខ្លួននៅដោយឡែកនេះ។ ចំណែកប្រជាជនកម្ពុជាយើងផ្សេងទៀតក៏គួរតែជួយប្រាប់ពួកគាត់ឲ្យដឹងពីភាពចាំបាច់នេះ៕ ដោយ ៖ សហការី