មនុស្ស​ជិត​១ ០០០​លាន​នាក់​ឃុំខ្លួន​ក្នុងផ្ទះ ខណៈ​កូ​វី​ដ​-១៩​បាន​សម្លាប់​មនុស្ស​ជាង​១ ១០០០​នាក់

អត្ថបទ​ស្រាវជ្រាវ ៖ ប្រជាជន​លើ​ពិភពលោក ចំនួន​១ ០០០​លាន​នាក់ បាន​ឃុំ​ខ្លូ​ន​នៅ​ក្នុងផ្ទះ​របស់​ខ្លួន ដើម្បី​ចៀសវាង​ការ​ចម្លង​មេរោគ​កូ​វី​ដ​១៩ ដែល​កំពុង​តែ​ចម្លង និង​សម្លាប់​មនុស្ស​ជា​ច្រើន​ក្នុង​ពិភពលោក​។ នេះ​បើ​យោង​តាម សេចក្តីរាយការណ៍​ព័ត៌មាន​របស់​សារព័ត៌មាន The Star របស់​ម៉ា​ឡេ​ស៊ី​និង Chanel News Asia របស់​សិង្ហ​បូ​រី​។

Loading...

គេ​បាន​ប៉ាន់​ប្រមាណ​ថា​មនុស្ស​ចំនួន​៩០០​លាន​នាក់ បាន​ឃុំខ្លួន​រួច​ជា​ស្រេច​នៅ​ក្នុងផ្ទះ​ដោយ​មិន​ហ៊ាន ចេញ​ទៅ​ណា នៅ​ក្នុង​ប្រទេស​ចំនួន​៣៥​ប្រទេស​នៅ​ក្នុង​ពិភពលោក ដោយ​ក្នុង​នោះ​មាន​៦០០​លាន​នាក់ ដោយសារ​តែ​ការ​ប្រកាស​របស់​រដ្ឋាភិបាល​បិទ​ប្រទេស​ឬ​ទីក្រុង​។ កូ​វី​ដ​១៩ បាន​ស​ម្លា​ស់មនុស្ស​យ៉ាងតិច​ចំនួន​១ ១០០០​នាក់​ហើយ​រហូត​មក​ទល់​ពេល​នេះ​។

ស្ថានភាព​ធ្ងន់ធ្ងរ​បាន​ជំរុញ​ឲ្យ​ប្រធាន​អង្គការ​សុខភាព​ពិភពលោក និយាយ​ថា ថ្ងៃនេះ​ខ្ញុំ​មាន​សារ​មួយ​ជូន​ដល់​យុវជន យុវតី (​អ្នក​មិនមែន​មិន​អាច​ឆ្លង​មេរោគ​នេះ​ទេ​)​។ មេរោគ​នេះ​អាច​បញ្ជូន​អ្នក​ចូល​មន្ទីរពេទ្យ​ជា​ច្រើន​ស​ប្តា​ហ៍​ឬ​ក៏​អាច​សម្លាប់​អ្នក​បាន​ផង​ដែរ​៕ ដោយ ៖ សហការី